រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងរក្សាការពារ សុខមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ពីការរីករាលដាលនៃ ជំងឺនេះ រដ្ឋាភិបាលចិន បានបន្តផ្តល់ វ៉ាក់សាំង ចំនួន ៤០ម៉ឺនដូសទៀត ដែលនេះ នឹងមកដល់ទឹកដីកម្ពុជា នាវេលាយប់ ថ្ងៃទី ២៨ មេសា ២០២១ នេះបើយោង តាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ដែលកម្ពុជាបានទទួលជំនួយ វ៉ាក់សាំង ស៊ីណូហ្វាម ក្នុងនោះ លើកទី១គឺនៅថ្ងៃទី ០៧ កុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ គឺនៅថ្ងៃទី ៣១ មីនា ចំនួន ៧០ម៉ឺនដូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ កាលកន្លងថាកម្ពុជា នឹងទទួលវ៉ាក់សាំងរហូតដល់ទៅ ១០លានដូសក្នុង ឆ្នាំ២០២១នេះ។

លើសពីនេះទៅទៀត សព្វថ្ងៃនេះ ប្រជាជនកម្ពុជា ប្រមាណ ១លាន៣សែន នាក់ បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ រួចហើយ ដែលជា កតាលីករ ធ្វើឲ្យកម្ពុជា ឈរក្នុងលំដាប់ទី២ ក្នុងតំបន់អាស៊ាន ដែលចាក់វ៉ាក់សាំង បានចំនួនច្រើន ជូនប្រជាពលរដ្ឋ ខណៈសិង្ហបុរី ឈរក្នុងលំដាប់ទី១៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពចាស់
រូបភាពចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]