ការផលិតជាតិប្រេងលើសលប់ អាចបណ្ដាលឲ្យស្បែកក្បាលស្អិត និងបង្កជាបញ្ហាជាច្រើនទៀត រួមមានអង្គែ និងសក់ជ្រុះជាដើម។ យ៉ាងណាមិញ ប្រសិនបើគ្នាយើងមានអារម្មណ៍ថាហត់នឿយក្នុងការកម្ចាត់បញ្ហាស្បែកក្បាលឡើងប្រេងញឹកញាប់ អាចសាកល្បងរូបមន្តធម្មជាតិទាំងនេះវិញម្ដង។
១. ទឹកក្រូចឆ្មារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទឹកក្រូចឆ្មារ គឺជារូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកក្បាលប្រេង។ អាស៊ីដធម្មជាតិនៃក្រូចឆ្មារអាចជួយកម្ចាត់បាក់តេរី ជាតិប្រេងលើសលប់ពីស្បែកក្បាល ព្រមទាំងកាត់បន្ថយអង្គែថែមទៀតផង។
វិធីធ្វើ៖ ចូរកិនស្លឹកជីអង្កាមមួយក្ដាប់ដៃ និងលាយជាមួយនឹងទឹកក្រូចឆ្មារ២ស្លាបព្រាបាយ និងទឹកដោះគោជូរ១ស្លាបព្រាបាយ រួចយកមកលាបនៅលើស្បែកក្បាល និងសរសៃសក់ ព្រមទាំងម៉ាស្សាឲ្យបានសព្វល្អ ទើបទុកចោលរយៈពេល១៥នាទី។ ចុងក្រោយ ចូរលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
២. ល្បាយស៊ុតផ្នែកពណ៌ស
ពិតណាស់ ស៊ុតផ្នែកពណ៌សសំបូរទៅដោយប្រូតេអ៊ីន និងស្ពាន់ធ័រ ដែលអាចជួយដោះស្រាយបញ្ហាសក់ឡើងប្រេង និងអង្គែ។ លើសពីនេះ វាក៏អាចជួយបំប៉ន និងបន្ទន់សក់របស់យើងផងដែរ។
វិធីធ្វើ៖ ចូរលាយទឹកឃ្មុំចំនួន២ស្លាបព្រាបាយ ជាមួយនឹងស៊ុតសចំនួន១ រួចកូរវាឲ្យសព្វល្អ។ បន្ទាប់មកទុកចោលរយៈពេល១០នាទី មុននឹងលាបទៅលើស្បែកក្បាល។ ធ្វើការម៉ាស្សាសរសៃសក់ដោយប្រើល្បាយនេះរយៈពេល៥នាទី និងទុកចោលរយៈពេល២០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកធម្មតា។
៣. តែបៃតង
ជាមួយគ្នានេះដែរ តែបៃតង គឺជាភេសជ្ជៈសុខភាពដ៏ល្អឥតខ្ចោះមួយ ពីព្រោះវាសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ បន្ថែមពីនេះ វាក៏មានឥទ្ធិពលក្នុងការកាត់បន្ថយភាពរមាស់ ស្ងួត និងកម្ចាត់រាល់ភាពកខ្វក់គ្រប់ប្រភេទ។
វិធីធ្វើ៖ ដាំទឹកជាមួយនឹងកញ្ចប់តែបៃតងចំនួន២កញ្ចប់ ដោយទុកឲ្យវាត្រជាក់សិន។ បន្ទាប់មក ចូរបន្ថែមប្រេងអូលីវចំនួន២ស្លាបព្រាបាយ និងកូរវាឲ្យសព្វល្អ មុននឹងលាបទៅលើស្បែកក្បាល និងធ្វើការម៉ាស្សារយៈពេល១៥នាទី ទើបលាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]