បរទេស៖ បើតាមយើងធ្លាប់ដឹង Face ID សម្គាល់មុខរបស់ Apple អាចដោះសោទូរសព្ទ iPhone បានដោយស្វ័យប្រវត្តិដោយស្កេនមុខរបស់អ្នកប្រើប្រាស់។ ក៏ប៉ុន្តែវាមិនអាចធ្វើទៅបានទេនៅពេលដែលអ្នកប្រើប្រាស់ពាក់ម៉ាស។
ប៉ុន្តែឥឡូវនេះ Apple បានបញ្ចេញ iOS 14.5 ដែលវាអាចធ្វើអ្នកប្រើប្រាស់ប្រើ Apple Watch ដែលដំណើរការ ដោយ watchOS 7.4 ឬខ្ពស់ជាងនេះ អាចដោះសោរ iPhone បានដោយទាំងកំពុងពាក់ម៉ាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនពេលដោះសោទូរសព្ទ iPhone អ្នកប្រើប្រាស់ត្រូវប្រាកដថា Apple Watch របស់ខ្លួនបានភ្ជាប់ទៅនឹងទូរសព្ទរួចហើយមានកន្លែងវាយកូដសម្ងាត់បង្ហាញនៅលើអេក្រង់ lock screen របស់នាឡិកា។
អូខេ! បើសិនជាភ្ជាប់នាឡិកាទៅទូរសព្ទរួចរាល់ហើយ បន្ទាប់មកត្រូវបើក setting នៅលើស្មាតហ្វូន។ ចាប់ផ្តើមដោយចុចយក “Settings” នៅលើទូរសព្ទ iPhone។
បន្ទាប់មក អូសចុះក្រោមរួចចុចលើ “Face ID & Passcode” ។
ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយវាយបញ្ចូលលេខកូដ ឬពាក្យសម្ងាត់លើអេក្រង់ lock screen របស់អ្នក។
ទាញបើកនៅលើកន្លែង “Apple Watch” ដែលនៅក្រោមប៊ូតុង Unlock With Apple Watch។
មានសារមួយនឹងលេចចេញមក បង្ហាញព័ត៌មានបន្ថែមអំពីលក្ខណៈពិសេសនេះ។ ចុចប៊ូតុង "Turn On" ដើម្បីបើកមុខងារ។
ចុងក្រោយអ្នកប្រើប្រាស់អាចពាក់នាឡិកា Apple Watch ហើយបញ្ចូលលេខកូដលើអេក្រង់ lock screen ក្រោយពីធ្វើការកំណត់ setting ដូចខាងលើរួចរាល់មក។ អ្នកប្រើប្រាស់គ្រាន់តែអូសលើអេក្រង់ lock screen ស្មាតហ្វូនរបស់ខ្លួនដូចរាល់ដង នៅពេលប្រើ Face ID។
ដរាបណា iPhone ចាប់បានថាអ្នកប្រើប្រាស់កំពុងពាក់ម៉ាស ហើយឃើញផ្នែកមុខដែលមិនបិទបាំង វានឹងផ្ទៀងផ្ទាត់ជាមួយ Apple Watch ហើយចុងក្រោយវានឹងដោះសោទូរសព្ទ។ Notification មួយនឹងលោតឡើងលើនាឡិកា ដើម្បីប្រាប់អ្នកប្រើប្រាស់ថា បានដោះសោទូរសព្ទដោយជោគជ័យ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]