ជប៉ុន: ប្រិយមិត្ត ពុកម៉ែ បងប្អូន និងមិត្តអ្នកអានមួយចំនួន ពិតជាបានស្គាល់ពីភាពអស្ចារ្យ និងបានឃើញពីទស្សនីយភាពប្លែកៗពីប្រទេសជប៉ុន ដែលនឹកស្មានមិនដល់ និងគួរឲ្យសរសើរពីភាពច្នៃប្រឌិត និងរបកគំហើញថ្មីៗរបស់ប្រជាជនជប៉ុនផ្ទាល់តែម្តង ដែលត្រូវបានគេចាត់់ទុកថាជាជាតិសាសន៍មួយ ដែលមានការច្នៃប្រឌិតខ្ពស់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានក្រុមបុរសជនជាតិជប៉ុន ចំនួ៣នាក់ បានសាកល្បងពពោះដើម្បីទទួលបានបទពិសោធន៍ និងដឹងពីស្ថានភាពក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះដោយមានការចូលរួមពី សមាជិកសភាលោក Masanobu Ogura អាយុ ៣៩ ឆ្នាំ លោក Norikazu Suzuki អាយុ ៣៩ ឆ្នាំ និងលោក Takashi Fujiwara អាយុ ៣៧ឆ្នាំ ដោយបុរសទាំង ៣ នាក់ខាងលើនេះ បានពាក់អាវដាក់ក្នុងពោះ មានទម្ងន់ប្រហែល ៧,៣ គីឡូក្រាម ក្នុងរយៈពេល ២ ថ្ងៃ ទាំងពេលគេង និងពេលបរិភោគ ដើម្បីយល់ពីអារម្មណ៍របស់ស្ត្រីអំឡុងពេលមានផ្ទៃពោះខែទី ៧ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីពេលដែលពួកគេបានធ្វើរឿងដ៏មិនគួរឲ្យជឿនេះរួចមក ក៏មានមតិសាធារណជនជាច្រើន ទាំងក្នុងប្រទេស និងជុំវិញពិភពលោក បានស្ងើចសរសើរគ្រប់ៗគ្នា ខណ:ដែលពួកគេបានចែករំលែកបទពិសោធន៍ក្នុងការធ្វើត្រាប់នេះថា វាមិនងាយស្រួលទេ ក្នុងការមានផ្ទៃពោះ ទាំងក្នុងការដើរហើរ ការអង្គុយ ការឈរ និងឥរិយាបថក្នុងការគេង៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]