ថៃ៖ បន្ទាប់ពីមហាជនបានដឹងហើយថាតារាកំប្លែង លោក Na Kom ព្រមទាំងភរិយារបស់លោក បានឆ្លងនូវជំងឺកូវីដ១៩ រួចមក បានធ្វើឱ្យ អ្នកគ្រប់គ្នា មិនថាអ្នកនៅក្នុងជួរសិល្បៈ ឬអ្នកគាំទ្រមានការព្រួយបារម្ភ និងសម្ដែងក្ដីអាណិតអាសូជាខ្លាំង ចំពោះស្ថានភាពជំងឺរបស់លោក។
កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពី Na Kom និងភរិយាបានចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យក្នុងស្ថានភាពគួរឱ្យបារម្ភជាខ្លាំង ស្រាប់តែ មានសេចក្ដីរាយការណ៍មួយបានបញ្ជាក់បន្ថែម ថាសមាជិកគ្រួរសាររបស់ Na Kom ពីរនាក់បន្ថែមទៀតដែលជាម្ដាយកូន បានឆ្លងនូវជំងឺកូវីដ១៩ គឺត្រូវជា ចៅប្រុស អាយុមួយខួប និងកូនប្រសាស្រី របស់លោក បន្ទាប់ពីបាន ពិនិត្យសំណាក ជាលើកទីបីទើប ពិនិត្យដឹង ថាមានវិជ្ជមានកូវីដ១៩ ។
ចំណែកកូនស្រីរបស់ Na Kom នាងក៏បានផ្ដល់ដំណឹងបន្ថែមពាក់ព័ន្ធ និងស្ថានភាពជំងឺឪពុករបស់ខ្លួន ដោយ លោក Na Kom រោគសញ្ញានៃជំងឺមានស្ថេរភាព ចំណែកសួត និងតំរងនោមមានការរលាកច្រើន គឺត្រូវការលាងឈាមដើម្បីច្រោះជាតិពុលចេញពីក្នុងខ្លួន ហើយ សម្ពាតឈាម និងអុកស៊ីហ្សែន មានសន្ទុះបន្ទិច តែលោកស្ថិតនៅក្នុងការព្រួយបារម្ភដដែល៕
Join Us៖https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]