បរទេស៖ តារាចម្រៀង Selena Gomez កំពុងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើននៅលើអ៉ីនធឺណែត មានការចាប់អារម្មណ៍ជាខ្លាំងនៃការផ្លាស់ប្តូរនៃពណ៌ម៉ូតសក់ នៅពេលបង្ហាញខ្លួនជាសាធារណៈ ។

ជាក់ស្តែងកាលពីថ្ងៃទី ២៥​ ខែមេសា តារាស្រីរូបនេះ បានបង្ហាញខ្លួនជាលើកដំបូង តាមសារធារណៈ ដែលត្រូវបានគេប្រមាញ់រូបថតបានជាច្រើនសន្លឹក ត្រូវបានគេលើកមកធ្វើជាប្រធានបទ ពីការផ្លាស់ប្តូរនៃម៉ូតពណ៌សបែកចេញប្រាក់របស់នាង ពិតជាគួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងពណ៌សក់ថ្មីលេចធ្លោ Selena ស្លៀករ៉ូបតឹងដែលរំលេចនូវរាងយ៉ាងស៊ិចស៊ី និងដងខ្លួនពិតជាទាក់ទាញ គួបផ្សំទៅនឹង ស្បែកជើងកាម្ញីពណ៌ខ្មៅ បូករួមនឹងអាវវែងទៀតផងនោះ បានធ្វើឲ្យមួយប្លង់នេះ តារាស្រីវ័យ ២៨ឆ្នាំរូបនេះ ពិតជាលេចធ្លោទោះបីជាទីងងឹត ក៏ដូចជាមិនបាច់បញ្ចេញសម្រស់ក៏ដោយ ខណៈរូបនាងពាក់ម៉ាសបែបនេះ នៅតែមានប្រមូលក្រសែរភ្នែករបស់មហាជនដដែល នៅពេលដែលនាងបង្ហាញខ្លួនជារឿយៗ៕

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]