កូរ៉េខាងត្បូង៖ ជាការពិតណាស់ គិតត្រឹមពេលនេះ ប្រហែលជាមានរយៈពេលជិត២ឆ្នាំហើយ ដែលអ្នកតែងបង្ហាញពីបរិភោគអាហារតាមគេហទំព័រយូធូប Yang Soobin បានប្រឹងប្រែងផ្លាស់ប្តូររូបរាង ដោយពីធាត់មកស្គមផងដែរ។
បន្ទាប់ពីស្រកទម្ងន់បាន ៤៨ គីឡូក្រាមនាង Yang Soobin បានរក្សារបបអាហារនិងហាត់ប្រាណទៀងទាត់។ នាងបានឈប់ផលិតវីដេអូ Mukbang ហើយប្តូរទៅជាការធ្វើvlogពីសកម្មភាពរស់នៅប្រចាំថ្ងៃវិញ។ នៅក្នុងរូបថតដែលបង្ហាញពីដងខ្លួនរបស់នាងនៅថ្ងៃទី ២៦ ខែមេសា នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់នាង Yang Soobin បានពាក់អាវពណ៌ខ្មៅយ៉ាងសិចស៊ីប្រកបដោយភាពជឿជាក់។ រូបថតនេះមានអន្តរកម្មជាង ២៤០,០០០ បន្ទាប់ពីបានបង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារា Mukbang មួយរូបនេះ ទទួលបានការសរសើរភាគច្រើនដោយកោតសរសើរដល់រូបរាងស្គមរបស់នាង បច្ចុប្បន្ន។ នាងមានទំងន់ប្រហែល ៨៣ គីឡូក្រាមដោយស្រក ៤៨ គីឡូក្រាមបន្ទាប់ពីរបបអាហារនិងការធ្វើលំហាត់ប្រាណរយៈពេល ២ ឆ្នាំ។ ចាប់តាំងពីស្រកទំងន់ Soobin បានបោះបង់ចោលនូវការធ្វើវីដេអូបរិភោគប្រភេទ mukbang ។ បន្តិចម្តង ៗ នាងបានប្រែក្លាយ Vlogger បង្ហាញពីបែបបទជីវិតប្រចាំថ្ងៃ ដោយមានការណែនាំអំពីការធ្វើលំហាត់ប្រាណរបបអាហារនិងវីដេអូលើកទឹកចិត្ត។
វីដេអូ «បរិភោគ» នៅលើទំព័រហ្វេសប៊ុកផេក ដែលទើបនឹងបង្ហោះគឺជាវីដេអូផលិតផលចាស់ផលិតឡើងនៅពេលដែលនាងមិនទាន់រកឃើញជំងឺមហារីក។
Yang Soobin កើតក្នុងឆ្នាំ ១៩៩៤ មានភាពល្បីល្បាញនៅក្នុងបណ្តាប្រទេសអាស៊ីជាច្រើនរួមទាំងប្រទេសកម្ពុជាផងដែរ ដោយសារតែឈុតម្ហូបឆ្ងាញ់ៗដែលមនុស្សជាច្រើនហៅថា«Korean holy food»។ ក្រៅពីនេះនាងក៏មានសមត្ថភាពច្រៀងនិងតុបតែងខ្លួនផងដែរ។
ច្បាប់របស់ក្មេងស្រីអាយុ ២៧ ឆ្នាំគឺកំណត់កំរិត កាបូអ៊ីដ្រាត(carbohydrates) ស្ករ ពង្រឹងបន្លែបៃតង ប្រូតេអ៊ីនជាមួយអាហារដូចជា ស៊ុត សាច់មាន់ ផ្សិតខ្ទឹម បារាំង បន្លែស្លឹកបៃតង។ នាងក៏មិនភ្លេចផឹកទឹកឱ្យបានគ្រប់គ្រាន់ចំនួន ២ លីត្ រក្នុងថ្ងៃដើម្បីឱ្យរាងកាយលុបបំបាត់ជាតិពុលជួយដល់ការរំលាយអាហារបានល្អប្រសើរនិងលើកកម្ពស់ការដុតជាតិខ្លាញ់។
នៅខែមិថុនាឆ្នាំ ២០២០ Soobin បានរកឃើញថា នាងមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីដ និងមានការវះកាត់ដោយទទួលជោគជ័យ។ នាងបានចែករំលែកថា នាងបានរកឃើញជំងឺនេះដោយចៃដន្យបន្ទាប់ពីស្រកទំងន់ ហើយកត់សំគាល់អ្វីមួយមិនធម្មតានៅតំបន់ក។
នាងបានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]