រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៦ មេសា ២០២១ ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចពន្យារ ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១សបា្តហ៍បន្តទៀត ទន្ទឹមនឹងនោះ ភូមិសាស្ត្របិទខ្ទប់ ក៏ត្រូវបានបែងចែកជា ៣តំបន់ផងដែរ ក្នុងនោះ​ មានតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។

គួរបញ្ជាក់ផងដែរថា តំបន់ក្រហម ជាតំបន់ដែលឆ្លងខ្លាំង រីឯតំបន់លឿងទុំ ជាតំបន់ឆ្លងកម្រិតមធ្យម ចំណែក តំបន់លឿង ជាតំបន់ឆ្លងកម្រិតស្រាល លើសពីនេះទៅទៀត ការកំណត់ភូមិសាស្ត្រនិង វិធានការក្នុង តំបន់នីមួយៗ នឹងត្រូវអនុវត្ត ចាប់ពីម៉ោងសូន្យ នាថ្ងៃទី ២៩ មេសា ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជារឿងចាំបាច់ ដែលប្រជាពលរដ្ឋ ក្នុងតំបន់ទាំង៣ នេះត្រូវដឹង ជាចាំបាច់ ៖

តំបន់ក្រហម ៖

  • ហាមឃាត់ ការធ្វើដំណើរ ពីលំនៅដ្ឋានបច្ចុប្បន្ន បូកថែមទាំង កីឡាក្រៅលំនៅស្ថាន លើកលែងតែករណីចាំបាច់ តាមការណែនាំរបស់ រាជរដ្ឋាភិបាល (ចំណុចទី១ ប្រការ១)
  • ករណីបំពានវិធានការហាមឃាត់ នឹងត្រូវដកហូតមធ្យោបាយ ធ្វើដំណើរបណ្តោះអាសន្ន
  • អាជីវកម្ម ការងារ ត្រូវផ្អាកបណ្តោះអាសន្ន លើកលែង តែករណីចាំបាច់ តាមការណែនាំ របស់រាជរដ្ឋាភិបាល(ចំនុចទី ២ប្រការ១)
  • ហាម ការជួបជុំ ប្រមូលផ្តុំមនុស្ស

តំបន់លឿងទុំ ៖ 

អនុញ្ញាត

  • ការធ្វើដំណើរ បំពេញការងារត្រូវមាន លិខិតអនុញ្ញាតពី (គ.ប.ខ) គណៈកម្មការបិទខ្ទប់ អត្តសញ្ញាណប័ណ្ឌ និងលិខិតបញ្ជាក់ការងារ  (ចំណុចទី១ ប្រការ៤)
  • អាចធ្វើដំណើរ ចេញចូល តំបន់លឿងបាន
  • អាចធ្វើដំណើរ ឆ្លងកាត់ តំបន់ក្រហម លើកលែងតែ ករណីចាំបាច់ តាមការណែនាំរបស់រាជរដ្ឋាភិបាល (ចំណុចទី១ នៃប្រការ៣ និងប្រការ៦)

ហាមឃាត់

  • ហាមឃាត់ធ្វើដំណើរ ចេញពីលំនៅដ្ឋានបច្ចុប្បន្ន លើកលែងតែ.. (ចំណុចទី១ ប្រការ៤)
  • ហាមឃាត់ អាជីវកម្ម ការងារ ដែលមិនមែន ជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ លើកលែង ករណីចាំបាច់ តាមការណែនាំ របស់ រាជរដ្ឋាភិបាល (ចំណុច២ ប្រការ៤)
  • ហាម ការជួបជុំ ប្រមូលផ្តុំ លើកលែង ករណីចាំបាច់ តាមការណែនាំ របស់ រាជរដ្ឋាភិបាល(ចំណុច៣​ ប្រការ៤)
  • បម្រាមគោចរ លើកលែងករណីចាំបាច់ ជាការណែនាំរបស់ រាជរដ្ឋាភិបាល(ចំណុច៤ ប្រការ៤)

តំបន់លឿង

អនុញ្ញាត 

  • ការធ្វើចរាចរណ៍ ត្រូវបានអនុញ្ញាតិជាធម្មតា(ចំណុច១ ប្រការ៥)
  • ការធ្វើដំណើរឆ្លងកាត់ តំបន់លឿងទុំ តំបន់ក្រហម បានលើកលែង តែករណីចាំបាច់ តាមការណែនាំរបស់រាជរដ្ឋាភិបាល (ចំណុច១ នៃប្រការ៣ ចំនុច១ នៃប្រការ៤ និងប្រការ៦)
  • អាជីវកម្ម ការងារ គ្រប់ប្រភេទ ត្រូវបានអនុញ្ញាតិ ឲ្យបើកដំណើរការជាធម្មតា លើកលែង អាជីវកម្មមួយចំនួន តាមការណែនាំរបស់ រាជរដ្ឋាភិបាល(ចំនុច២ នៃប្រការ៥)

ហាមឃាត់

  • ហាមការជួបជុំ ប្រមូលផ្តុំ (ចំណុច៣ និងទី៤ នៃប្រការ៥)
  • បម្រាមគោចរ លើកលែង ករណីចាំបាច់ តាមការណែនាំ របស់ រាជរដ្ឋាភិបាល(ចំណុចទី៥ ប្រការ៥)៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ  តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]