បរទេស៖ តារាចម្រៀងកាណាដាលោក Justin Bieber កំពុងតែលំហែរកាយ សម្រាកវិស្សមកាលជាមួយភរិយារបស់លោកតារាម៉ូដែល Hailey Bieber បានបង្ហោះរូបភាពជារឿយ នៃទិដ្ឋភាពយ៉ាងផ្អែមល្ហែមរបស់អ្នកទាំងទៅកាន់អ្នកតាមដាននៅលើបណ្តាញសង្គមអ៉ីនស្តារក្រាម។

ដោយឡែក កាលពីថ្មីៗនេះ ម្ចាស់បទចម្រៀង «Peaches» បានបង្ហោះរូបថតពីរមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ដើម្បីចែករំលែកម៉ូតសក់ចុងក្រោយរបស់តារាប្រុសរូបនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃការលេងខ្លួនរបស់តារាប្រុសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រូបលោកបង្ហាញនៃរូបភាព Selfie ពោលពេញទៅដោយ ពុកមាត់ និងពុកចង្ការ បានធ្វើឲ្យរូបលោក កាន់តែចាស់តែម្តង ជាពិសេសនោះ ម៉ូតសក់ដ៏សែនរញ៉េរញ៉ៃនៅលើក្បាល ដែលលេងស្ទីល dreadlock (រុំសក់រមួលនឹងក្រមួន) មើលទៅពិតជាមិនសមនឹងត្រូវបានគេរិះគន់ផងដែរ ព្រោះទម្រង់មុខរបស់លោក មិនសមការលេងស្ទីលសក់បែបនេះទាល់តែសោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
រូបភាពថ្មីដែល Justin Bieber បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]