ខេត្តកំពង់ធំ៖ យោងតាមសេចក្តីសម្រេចរបស់អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក សុខ លូ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និង ការជួបជុំគ្នាទទួលគ្រឿងស្រវឹង រយៈ១ សប្តាហ៍បន្ថែមទៀត គិតចាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងនោះដែរ ចំពោះផ្សារ ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ និង អាជីវករលកដូចគ្រឿងស្រវឹងគ្រប់ប្រភេទ មិនអនុវត្តតាមសេចក្តីសម្រេចដែលមានចែងនៅក្នុងប្រការ១ និង ២ ទេនោះ នឹងត្រូវអនុវត្តវិធានការរដ្ឋបាល និងច្បាប់ដោយគ្មានការលើកលែងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ​ដែរ ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលក្រុង ស្រុក មានភារកិច្ចត្រូវចុះណែនាំ ត្រួតពិនិត្យតាមគោលដៅខាងលើឱ្យបានម៉ត់ចត់ជាទីបំផុត៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖  https://t.me/khmerload

សូមអានសេចក្តីសម្រេចលម្អិតខាងក្រោម៖

សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ធំ
សេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]