ភ្នំពេញ៖ បើគិតត្រឹមពេលនេះ សុថាន់ ដែលជា Vlogger វ័យក្មេងទើបតែប្រឡូកក្នុងវិស័យផលិតវីដេអូ បង្ហោះនៅលើបណ្តាញសង្គមទើបតែជាង១ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែសមទ្ធិផលដែលលោកទទួលបាន ពីការខិតខំប្រឹងប្រែងទាំងនេះ ពិតជាមិនធម្មតានោះទេ។

សុថាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកគាំទ្រសង្កេតឃើញថា គណនីយូធូបផ្លូវការរបស់សុថាន់ពេលនេះ កំពុងទទួលបាន Subscribers យ៉ាងគំហុក ដែលពេលនេះគណនីលោកទទួលបានជិត ១០០K subscribers ហើយ។

ទាំងនេះ គឺជាភាពភ្ញាក់ផ្អើលនិងគួរឲ្យសរសើរដល់ Vlogger ជំនាន់ក្រោយរូបនេះ ដែលទទួលបានសមទ្ធផលគួរជាទីគាប់ចិត្តនិងឆាប់រហ័សបែបនេះ។

គួរបញ្ជាក់ដែរថា សុថាន់ ដែលឈ្មោះគណនីយូធូបថា SoThan - សុថាន់ ជាអ្នកផលិតវីដេអូប្លែកៗបង្ហោះនៅលើបណ្តាញសង្គមដូចជា វីដេអូ Vlog វីដេអូ Prank និងវីដេអូកម្សាន្តប្លែកអារម្មណ៍យ៉ាងច្រើន ដែលទាំងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់លោក ចាប់អារម្មណ៍ និងមិនធុញទ្រាន់ជាមួយមាតិការដែលលោកផលិតនោះទេ។

ម៉្យាងវិញទៀត អ្នកគាំទ្រកំពុងតែទន្ទឹងចាំមើល និងនិយាយទុកមុនថា គណនីយូធូបរបស់ សុថាន់ នឹងទទួលបាន១០០K ក្នុងពេលឆាប់ៗដ៏ខ្លីប៉ុណ្ណោះ ហើយលោកនឹងទទួលបាន Silver Button ពីក្រុមហ៊ុនយូធូបផងដែរ៕

ចង់តាមដានគណនីយូធូបរបស់សុថាន់ សូមចុចលើតំណរនេះ៖

សុថាន់
សុថាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]