ហ្វីលីពីន៖ មានការផ្ទុះការចាប់អារម្មណ៍កាលពីប៉ុន្មានឆ្នាំមុន នៃរឿងរ៉ាវនារីម្នាក់ស្មោះស្នេហ៍ ជាមួយសង្សារចាស់ ដែលបានជួបរឿងអកុសលចំពោះ មិត្តប្រុសរបស់នាងត្រូវបានស្លាប់បាត់បង់ជីវិត បានធ្វើឲ្យនាងរស់នៅលើលោកទាំងមានការសោកសៅ និងនឹកពីសង្សារចាស់របស់នាង។

ដោយឡែកត្រូវបានឲ្យដឹងថានាង Janica Nam Floresca តែងតែនឹក​អនុស្សាដែលកន្លង ទោះបីវាបានកន្លងផុតទៅរាប់ឆ្នាំហើយក្តី តែរូបនាង នៅតែមិនភ្លេចលោក Hernand ដែលត្រូវជាសង្សារចាស់របស់នាង ព្រោះការស្រលាញ់របស់នាងនៅតែដក់ជាប់នៅក្រអៅបេះដូង បានធ្វើឲ្យនាង នៅតែនឹកអតីតសង្សារគ្រប់វិនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ត្រឹមរយៈពេល ២ឆ្នាំចុងក្រោយនេះ រូបនាងតែងតែបង្ហោះសំណេរយ៉ាងវែងអន្លាយ លាតស្រដាតនៃរឿងរ៉ាវនៃអតីតស្នេហ៍ អំពីភក្តីភាពស្មោះស្នេហ៍ ក៏ដូចជាទឹកចិត្ដដ៏ស្មោះស ទោះបីអ្នកទាំងពីរបានឃ្លាតពីគ្នា គ្មានថ្ងៃបានវិលជួបគ្នាឡើយ តែនាងនៅតែដង្ហោហៅគ្រប់ពេល បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែត មានការអាណិតអាសូរជាពន់ពេក ក៏ដូចជាបានជូនពររូបនាងរកអ្នកថ្មីស្អំរបួសចាស់ឆាប់ៗ។

យ៉ាងណាមិញ មនុស្សល្អ តែងតែនឹងជួបមនុស្សល្អ មិនយូរប៉ុន្មានរូបនាង ក៏បានជួបនឹងស្នេហាថ្មី មកព្យាបាលបេះដូង ដែលប្រេះស្រាំអស់រយះពេលជាច្រើនឆ្នាំមកនេះ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ តែងតែបង្ហោះរូបជាមួយគ្នា បានធ្វើឲ្យមហាជន បានជូនពរពួកគេ ឲ្យស្រលាញ់គ្នាយូរអង្វែង កុំជួបរឿងដូចកាលអតីតកាល។

ជាក់ស្តែង កាលពីម្សិលមិញនេះ ដែលជាថ្ងៃខួបកំណើតរបស់នាង ក្នុងទិវាថ្ងៃពិសេសផងនោះ នៅលើគណនីសង្សារក្រោយរបស់ Floresca បានបង្ហោះនូវរូបថតមួយសន្លឹក ថែមទាំងបានទម្លាយនូវចរិតពិតរបស់នាង ន័យពាក្យពេចន៍ដែលលោក មានទៅសង្សារ ដោយនិយាយថា៖

សង្សារក្រោយរបស់ Floresca

សូមទស្សនារូបភាពខាងក្រោម៖

  លោក Hernand សង្សារមុនរបស់នាង
សង្សារក្រោយ
Floresca 
សង្សារថ្មី និង Floresca 
Floresca និងសង្សារក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]