រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ទៀតហើយ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ក្នុងនោះមាន ស្រ្តីអាយុ ៣៩ឆ្នាំ អាយុ ៥២ឆ្នាំ និងបុរសអាយុ ៧៧ឆ្នាំ។
គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកមានវីរុសកូវីដ១៩ មានចំនួន ១១០៦៣នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ៣៧០៤នាក់ អ្នកកំពុងសម្រាកព្យាបាល មានចំនួន ៧២៧០នាក់ ក្នុងនោះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៨២នាក់ហើយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]