កណ្តាល៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ដោយឡែក ផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន គឺមានរយៈពីរសប្តាហ៍បន្តទៀត ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ការឆ្លងរីករាលដាលនៃមេរោគផ្លូវដង្ហើមកូវីដ១៩ និងថែមទាំងរៀបចំការលក់ដូរឡើងវិញ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរជាងមុនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ បងប្អូនទាំងអស់គួរតែរួមគ្នាបញ្ឈប់វីរុសកូវីដ១៩នេះ ដោយនាំគ្នានៅផ្ទះ ឬចេញក្រៅលុះត្រាតែមានភារកិច្ចចាំបាច់ ប៉ុន្តែកុំភ្លេចម៉ាស និងទឹកលាងដៃផងដែរ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនាលិខិតដែលបានចេញដោយរដ្ឋបាលខេត្តកណ្តាលខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]