ភ្នំពេញ៖ ការរត់លើផ្លូវដ៏វែងឆ្ងាយ ដើម្បីការរៃអង្គាសប្រាក់សម្រាប់សង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺជាអំពើល្អដែលជួយឱ្យលោក អ៊ួន បឋម ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូប ក្នុងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការជ្រើសតាំងនេះ បានផ្តល់ឱកាសមួយដែលជួយឱ្យលោក អ៊ួន បឋម ហៅ សាយ ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សាយ ដែលជាតារាចម្រៀងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា និងក្រុមការងាររបស់លោក បានបង្កើតយុទ្ធនាការមួយឈ្មោះថា « រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ » ដែលក្នុងយុទ្ធនាការនេះ លោកបានរត់ក្នុងរយៈចម្ងាយផ្លូវ ២,៤០៨ គីឡូម៉ែត្រនៅជុំវិញ ២១ខេត្តក្រុងក្នុងរយៈពេល ៩៧ថ្ងៃ ដើម្បីរៃអង្គាសប្រាក់សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។
លោក សាយ បានថ្លែងថា៖
យុទ្ធនាការដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះ ប្រមូលមទឹកប្រាក់បានចំនួន ៥០០,០០០ ដុល្លារ។
លោកបានបន្ថែមថា៖
អ្នកនាង ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំប្រទេសកម្ពុជា របស់មន្ទីរពេទ្យកុមារអង្គរ បានបង្ហាញការកោតសរសើរចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលា និងធនធានថវិកាផ្ទាល់ខ្លួនរបស់លោក សាយ ក៍ដូចជាការបរិច្ចាគប្រាក់តាមរយៈ « យុទ្ធនាការ ១ដុល្លារសម្រាប់កុមារកម្ពុជា » របស់ពលរដ្ឋកម្ពុជា ដែលអ្នកនាងបានចាត់ទុកថា នេះគឺជាទង្វើមួយដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានៅទូទាំងប្រទេស។
អ្នកនាងបានថ្លែងថា៖
យុទ្ធនាការ « រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ » ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន ដែលថ្លែងអំណរគុណដល់លោក សាយ ចំពោះទឹកចិត្តលះបង់ដ៏អស្ចារ្យរបស់លោក។ ក្នុងចំណោមសាធារណជនទាំងនោះ ក៏មាន ឌីជេ ណាណា ផងដែរ ដែលបានជ្រើសតាំងលោកសម្រាប់ ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។
ឌីជេ ណាណា បានថ្លែងថា៖
លោក សាយ បានថ្លែងទៀតថា បើសិនជាលោកក្លាយជាជ័យលាភី ហើយទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារនេះ លោកនឹងប្រើប្រាស់ទឹកប្រាក់នេះ សម្រាប់គម្រោងដែលមានស្រាប់របស់លោក ដូចជាគម្រោង Let's Do It With SAI ដែលផ្តោតលើការងារជួយសង្គម និងជំរុញទឹកចិត្តយុវជនឱ្យចូលរួមក្នុងការងារសង្គមជាដើម។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹង កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ទស្សនាវីដេអូអំពីលោក សាយ ខាងក្រោមនេះ៖
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]