ភ្នំពេញ៖ ខណៈស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនអ្នកឆ្លងកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការបិទក្រុងទាំងមូលទៀតផង។
ដោយឡែកបើងាកមកចាប់អារម្មណ៍ ក្រុមគ្រូពេទ្យជួរមុខ និងបងៗកងកម្លាំងសមត្ថកិច្ច ដែលកំពុងតែបំពេញការងារយ៉ាងសកម្មនៅក្នុងមហាបេសកម្មប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគ្រប់គ្នាប្រសិទ្ធនាមឲ្យថា ជាវីរបុរស វីរនារី ដែលបានប្តូរផ្តាច់ លះបង់អាយុជីវិតរបស់ខ្លួន ក្នុងការជួយសង្រ្គោះជីវិតរបស់ប្រជាជនដទៃដែលមានផ្ទុកនូវជំងឺកូរីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របជាមួយនឹងស្ថានភាពដ៏លំបាកនេះដែរ Pong Cambodia ដែលជាប្រភេទហាងអាហារ Fast Food មួយ ដែលមានលក់នូវនំកូនកាត់រវាង សាំងវិច និងបឹហ្គឺរ ដែលមានរសជាតិឆ្ងាញ់ប្លែក ក៏បានចូលរួមចែករំលែក និងលើកទឹកចិត្តទៅកាន់ ក្រុមវិរៈជនជួរមុខ និងបងប្អូនពូមីង លោកតាលោកយាយដែលជួបការខ្វះខាត តាមរយៈកម្មវិធីដ៏ពិសេសមួយផងដែរ។
ជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសមួយក្រោមយុទ្ធនាការ «ពងដើម្បីសប្បុរសធម៍» ដែលជាកម្មវិធីទិញនូវនំណាមួយពីហាង ពង(PONG) អតិថិជនក៏មានឪកាសអាចបានចូលរួមក្នុងការបរិច្ចាគនំមួយ ទៅកាន់វីរៈជនជួរមុខ និង អ្នកខ្វះខាត ដែលកំពុងតែប្រឈម និងរងគ្រោះដោយ ជំងឺរាតត្បាតកូវីដ១៩ ក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ សកម្មភាពមនុស្សធម៌បែបនេះ វាអាចចាត់ទុកថាមិនមែនជាលើកដំបូង ដែលហាង ពង (PONG) ទើបបានផ្ដួចផ្ដើមបង្កើតឡើងនោះទេ ដោយកន្លងមកក៏ធ្លាប់បានចុះធ្វើសកម្មភាពយ៉ាងដូច្នេះជារឿយៗ ហើយសម្រាប់កម្មវិធីពិសេសថ្មីនេះ ក៏សង្ឃឹមថានឹងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរឲ្យកាន់តែច្រើន ដើម្បីផ្ដល់ជាកម្លាំងទឹកចិត្ត ដល់វិរៈជនជួរមុខរបស់យើងទាំងអស់គ្នា ដែលកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ។
សម្រាប់កម្មវិធីដ៏អស្ចារ្យនេះ ត្រៀមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមេសា ឆ្នាំ២០២១ សម្រាប់តែការកុម្ម៉ង់តាម App nham24 តែប៉ុណ្ណោះ ! ទិញ ១ បរិច្ចាគ ១ ទៅកាន់បងៗជួរមុខ និង អ្នកដែលខ្វះខាត ! ( ផ្ញើររូបភាពដែលអ្នកបានកុម្ម៉ង់តាម nham24 ចូលប្រអប់សាររបស់ពង ដើម្បីទទួលបានលិខិតថ្លែងអំណរគុណ)។
គួររម្លឹកផងដែរថា ហាង ពង (PONG) គឺជាហាងអាហារ fast food ដែលត្រូវបានបង្កើតឡើងជាប្រភេទនំកូនកាត់រវាង សាំងវិច និងបឹហ្គឺរ (Sandwich & Burger) ដោយគេបានដាក់ឈ្មោះវាឲ្យងាយស្រួលហៅថាជានំ Sandger ហើយបច្ចុប្បន្ននេះ ហាង ពង(PONG) បានពង្រីកខ្លួនដល់ទៅ៤សាខា ដោយ ៣សាខា នៅក្នុងរាជធានីភ្នំពេញ ១សាខា ស្ថិតនៅក្នុងខេត្តសៀមរាប ហើយនឹងគ្រោងបើក១សាខាបន្ថែមទៀត ក្នុងខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ៕
សម្រាប់ពត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ FB Page: Pong Cambodia ឬក៏ វេបសាយ: https://www.eatpong.com/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]