ខេត្តត្បូងឃ្មុំ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រដ្ឋបាលបានធ្វើការសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងទីតាំងភូមិរការធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការសម្រេចបិទខ្ទប់ភូមិនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់រដ្ឋបាលខេត្តបានករណីវិជ្ជមានកូវីដ១៩ លើជនជាតិខ្មែរចំនួន២រូប​ និង ដោយការបើកភូមិនេះឡើងវិញ ទាល់តែមានសេចក្តីសម្រេចជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ បុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ១ នឹងត្រូវប្រឈមកការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្តីវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចំណែកឯ អាជ្ញាធរពាក់ព័ន្ធដូចមានចែងក្នុងសេចក្តីសម្រេច ត្រូវមានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ រៀងៗខ្លួន ចាប់ថ្ងៃចុះហត្ថលេខាតទៅ៕

សូមអានសេចក្តីសម្រេចលម្អិតខាងក្រោម៖

សេចក្តីសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ
សេចក្តីសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]