អ្នកឯកទេសសុខភាពមាត់ធ្មេញលើកឡើងថាក្រោយដុសធ្មេញហើយយើងអាចខ្ជាក់ថ្នាំដុសធ្មេញចេញពីមាត់បាន តែកុំទាន់ខ្ពុរមាត់ភ្លាមៗ ព្រោះថាអាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំដុសធ្មេញក្នុងការការពារធ្មេញ។
អ្នកជំនាញលើកឡើងថាការលាងសម្អាតមាត់ធ្មេញនឹងទឹកភ្លាមៗក្រោយដុសធ្មេញរួច នឹងធ្វើឲ្យធ្មេញមិនបានទទួលជាតិ fluoride មានក្នុងថ្នាំដុសធ្មេញនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Nigel Carter OBE មានបទពិសោធន៍ជាទន្តបណ្ឌិតជាងបួនទសវត្សរ៍ និងបច្ចុប្បន្នជានាយកប្រតិបត្តិមូលនិធិសុខភាពមាត់ធ្មេញនៅចក្រភពអង់គ្លេស បានលើកឡើងថា ការលាងជម្រះមាត់ភ្លាមៗក្រោយដុសធ្មេញរួច គឺមិនល្អចំពោះធ្មេញនោះទេ ដោយថាធ្វើបែបនេះនាំឲ្យបាត់បង់ជាតិ fluorideដែលមាននៅក្នុងមាត់ក្រោយពីដុសធ្មេញ។
លោកថា ជាតិ fluoride គឺជាធាតុសំខាន់តែមួយគត់នៅក្នុងគ្រឿងផ្សំរបស់ថ្នាំដុសធ្មេញ។ លោកថាវាជួយពង្រឹងសុខភាពធ្មេញ ធ្វើឲ្យធ្មេញរឹងមាំធន់នឹងជំងឺពុកធ្មេញ។ ក្រៅពីនេះ fluoride នៅជួយកាត់បន្ថយបរិមាណអាស៊ីដដែលបញ្ចេញដោយពពួកបាក់តេរីនៅលើធ្មេញផងដែរ។
លោកបន្ថែមថា យើងអាចខ្ជាក់ថ្នាំដុសធ្មេញចេញពីក្នុងមាត់បាន តែកុំទាន់លាងសម្អាតមាត់របស់យើងភ្លាមៗ ដើម្បីឲ្យប្រាកដថាជាតិ fluoride បន្តមាននៅនឹងធ្មេញ និងបន្តការពារធ្មេញបាន។
ទោះយ៉ាងណា អ្នកជំនាញរូបនេះមិនបានបញ្ជាក់ទេថាគួរត្រូវទុករយៈពេលប៉ុន្មានក្រោយដុសធ្មេញរួច ទើបអាចខ្ពុរមាត់ចេញបាន ដោយលោកគ្រាន់បញ្ជាក់ថាកុំខ្ពុរមាត់សម្អាតថ្នាំដុសធ្មេញភ្លាមៗក្រោយដុសធ្មេញប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]