យល់ដឹង៖ ក្រោយពីមានព្រឹត្តិការណ៍២០កុម្ភៈរួចមក ប្រទេសកម្ពុជាបានពើបប្រទះជាមួយការរីករាលដាលជាសហគមន៍ទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍ណាៗទាំងអស់ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនៃកាចសាហាវកូវីដ១៩ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ រាប់រាយនាក់ជារៀងរាល់ថ្ងៃផងដែរ។ ដោយគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំនេះ កម្ពុជា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុប ១១០៦៣នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧២៧០នាក់ អ្នកជាសះស្បើយ ៣៧០៤នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួន៨២នាក់ហើយ។
ជាមួយគ្នានោះដែរ វីរុសកូវីដ១៩ កំពុងវាយលុកសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ក្នុងនោះមានតែខេត្ត មួយប៉ុណ្ណោះ ដែលមិនទាន់ទទួលរងការការវាយលុកពីវីរុសកូវីដ១៩ គឺខេត្តស្ទឹងត្រែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមកទល់ពេលនេះ ខេត្តស្ទឹងត្រែងមិនទាន់មានករណីវិជ្ជមានកូវីដ១៩ណាមួយនៅឡើយទេ តែយ៉ាងណា អាជ្ញាធរនៃខេត្តនេះ បានប្រឹងប្រែងជាខ្លាំងដោយបានដាក់ចេញនូវវិធានការរាំងខ្ទប់ និងរឹតបន្តឹងការធ្វើដំណើរចេញចូលខេត្ត បិទកន្លែងកម្សាន្ត ក៏ដូចជារមណីដ្ឋានទេសចរណ៍ បិទសកម្មភាពលក់ដូរជាដើម ដើម្បីចូលរួមទប់ស្កាត់និងកាត់ផ្តាច់ខ្សែនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]