កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៦ ខែមេសា ប៉ុស្តិ៍ទូរទស្សនិ៍ SBS បានប្រាប់សារព័ត៌មាន NewsN បានរាយការណ៍មកថា ពួកគេកំពុងចាប់ផ្តើមថតរឿងភាគមួយនេះ ចាប់ពីថ្ងៃទី ២៧ តទៅនេះហើយ។

តួយ៉ាង «Penthouse» ដែលបានបញ្ចប់រដូវកាលទី ២ ជាមួយនឹងភាគសរុបរហូតដល់ ១៣ភាគ បន្ទាប់ពីបានសម្រាកអស់រយៈពេល ៣ សប្តាហ៍ហើយ ហើយពួកគេបានដំណើរការអានស្គ្រីបនៅថ្ងៃទី ២២ សម្រាប់រដូវកាលនៃរឿងភាគល្បីល្បាញមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែលបាននិយាយថា រឿងភាគដ៏ល្បីមួយនេះ នឹងគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សនិ៍ជាផ្លូវការ នៅថ្ងៃទី ៤ ខែមិថុនាខាងមុខនេះ នឹងត្រូវចាក់ផ្សាយ ១ភាគក្នុង​១​សប្តាហ៍តែប៉ុណ្ណោះ ជាមួយសាច់រឿងនឹកស្មានមិនដល់ គួបផ្សំបង្ហាញតួអង្គថ្មីបន្ថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទាំងរូបភាពរឿង «Penthouse»
ផ្ទាំងរូបភាពរឿង «Penthouse»
តួអង្គក្នុងរឿង​ «Penthouse»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]