ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនសេវាទូទាត់វិក្កយបត្រចំណាយដោយមិនគិតថ្លៃសេវា ដល់អតិថិជនរបស់ខ្លួនសម្រាប់ការបង់សងប្រាក់កម្ចី ការទូទាត់ថ្លៃទឹក និងអគ្គិសនី និងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្រាលបន្ទុករបស់អតិថិជនដែលបង្ករឡើងដោយជំងឺកូវីដ-១៩។
ការផ្តល់ជូននេះដែលអាចរកបានសម្រាប់អ្នកប្រើប្រាស់កម្មវិធី TrueMoney wallet នឹងដំណើរការចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ការផ្តល់ជូនការទូទាត់ការចំណាយដោយមិនគិតថ្លៃសេវានេះ អាចត្រូវបានប្រើដោយអ្នកប្រើប្រាស់កម្មវិធី e-wallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីទូទាត់ការចំណាយជូនស្ថាប័នចេញវិក្កយបត្រជាង ២០០ស្ថាប័ន រួមមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗទាំងអស់ ការទូទាត់ថ្លៃទឹកនិងអគ្គិសនី (នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល) ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងការទូទាត់ផ្សេងៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖
ក្រុមហ៊ុន TrueMoney ដែលគាំទ្រដោយក្រុមហ៊ុន Charoen Pokphand Group (CP) ដែលជាក្រុមហ៊ុនពហុផលិតផលធំបំផុតរបស់ប្រទេសថៃ កំពុងផ្តល់ជូនការទូទាត់វិក្កយបត្រដោយមិនគិតថ្លៃសេវា និងការបង់សងប្រាក់កម្ចីសម្រាប់អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet ដែលជាមធ្យោបាយមួយ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាឱ្យងាកមកឆ្លើយតបតម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុតាមអនឡាញវិញ។
លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានវិនិយោគយ៉ាងច្រើនលើផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាទូទាត់ការចំណាយនិងសេវាផ្ទេរប្រាក់ដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់នូវសេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។
សេវាទូទាត់វិក្កយបត្រថ្មីនេះគឺគ្រាន់តែជាសេវាមួយប៉ុណ្ណោះក្នុងចំណោមគំនិតផ្តួចផ្តើមថ្មីៗដែលក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថានឹងដាក់ដំណើរការសម្រាប់អតិថិជនរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ៕
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕
សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/2S2VrJX
ទាញយក TrueMoney Wallet ឥឡូវនេះ៖ https://tmnkh.app.link/BPAF040521
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]