រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ២៧ មេសា ២០២១ កន្លងទៅនេះ អ្នកជំងឺកូវីដ១៩ ដែល បានកំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កោះពេជ្រ ចំនួន ៨៣៤នាក់ ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩ ខណៈនោះ ក្រុមគ្រូពេទ្យជំនាញ ក៏បានរៀបចំសម្រួលឲ្យ អ្នកសះស្បើយទាំងអស់ បានត្រលប់ទៅផ្ទះ ភ្លាមៗ មិនតែប៉ុណ្ណោះ គ្រូពេទ្យក៏បាន ណែនាំឲ្យ អ្នកសះស្បើយទាំងនោះ ឲ្យដាក់ខ្លួន ដាច់ដោយឡែកនៅក្នុងផ្ទះ របស់ពេល ១៤ថ្ងៃបន្ត ហើយនឹងត្រលប់មកធ្វើតេស្ត សាជាថ្មីនៅថ្ងៃទី ១៣ ឧសភា ម្តងទៀត។
ទន្ទឹមនឹងនោះ មហាជន ហាក់សម្តែងចិត្ត រំភើបញាប់ញ័រជំនួស ខណៈអ្នកជំងឺ នៅលើគ្រែដង្ហែគ្នា បានអង្គុយស្តាប់លទ្ធផល ស្ទើរតែមិនហ៊ានដកដង្ហើម ហើយបានលោតសប្បាយរីករាយ ខ្លះខលប្រាប់អ្នកផ្ទះភ្លាមៗ ខ្លះរត់អោបគ្នា ខ្លះស្រែកហ៊ោ មើលទៅពិតជា រំភើបជំនួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត អ្នកជំងឺដែលសះស្បើយ បានបង្ហាញអារម្មណ៍ ពេញចិត្តនឹង ការយកចិត្តទុកដាក់ដ៏ ដិតដល់ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ បំពេញ ការហូបចុកទាំង ៣ពេល រៀងរាល់ថ្ងៃ មិនឲ្យខ្វះខាត មានទាំងសម្ល សាច់ បង្អែម លើសពីនេះទៅទៀត ពួកគាត់ក៏បន្ថែមថា ប្រសិនបើខ្វះ គ្រូពេទ្យនឹងបំពេញបន្ថែម មិនឲ្យអ្នកជំងឺហូបមិនគ្រប់ឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]