គ្នាយើងមួយចំនួន ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ មានអាការៈក្ដៅខ្លួន ងងុយគេង ឬអស់កម្លាំង ដែលបញ្ជាក់ថា វ៉ាក់សាំងកំពុងបង្កើតអង់ទីករក្នុងរាងកាយ ចំណែកគ្នាយើងមួយចំនួនវិញ ចាក់វ៉ាកសាំងហើយមែន តែមិនឃើញលេចចេញសញ្ញាក្រោយចាក់វ៉ាក់សាំងដូចគេដទៃទៀត។ បើចាក់វ៉ាកសាំងហើយ មិនមានចេញរោគសញ្ញា វ៉ាក់សាំងក៏អត់មានប្រសិទ្ធភាពដែរមែនទេ?
ទោះបីជាយើងមិនមានអារម្មណ៍ពិបាកក្នុងខ្លួន គ្មានអាការៈក្ដៅខ្លួន ក្រោយចាក់វ៉ាក់សាំងក៏ដោយ ក៏រាងកាយយើងកំពុងផលិតអង់ទីករដើម្បីប្រឆាំងនឹងវីរុស មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ នេះបើតាមការលើកឡើងលោកវេជ្ជបណ្ឌិត Chris Thompson សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ Loyola នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នាចំពោះវ៉ាក់សាំងដោយសារកត្តាមួយចំនួនតូចដូចជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក។ បន្ថែមពីលើនេះ ចំពោះអ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ ម្ដងហើយទទួលបានវ៉ាក់សាំង រាងកាយអាចនឹងបញ្ចេញប្រតិកម្មឆ្លើយតបនឹងវ៉ាក់សាំងខ្លាំងជាងមនុស្សធម្មតា។
វេជ្ជបណ្ឌិតដដែលបន្ថែមឲ្យដឹងថា ចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយក៏ដូចគ្នាដែរ នៅតែទទួលបានការការពារក្រោយចាក់វ៉ាក់សាំង ទោះជាមិនចេញអាការៈក្រោយចាក់វ៉ាក់សាំងក៏ដោយ គ្រាន់តែថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រាងកាយបង្កើតអង់ទីករយឺត និងអាចតិចជាងមនុស្សមានសុខភាពធម្មតា។ ទោះជាយ៉ាងណា ក្រោយចាក់វ៉ាក់សាំងនឹងទទួលបានការការពារសុខភាពដូចគ្នា។
លើសពីនេះ អ្នកវិទ្យាសាស្ត្រនៅពិបាកក្នុងការបញ្ជាក់ពីមូលហេតុមួយចំនួនដែលវិវត្តទៅជាផលរំខានក្រោយចាក់វ៉ាក់សាំង។ បច្ចុប្បន្ននេះ មិនមានទិន្នន័យបង្ហាញថាប្រតិកម្មរបស់មនុស្សម្នាក់គឺជាការចង្អុលបង្ហាញថាតើរាងកាយរបស់មនុស្សយើងផលិតការឆ្លើយតបប្រព័ន្ធភាពស៊ាំបានល្អប៉ុនណាក្រោយចាក់វ៉ាក់សាំងនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]