ថៃ៖ ជាការពិតណាស់ នាង natasha plienvitee វ័យ៥៣ឆ្នាំ ជាអតីតតារាម៉ូដែល ធ្លាប់ទទួលបានប្រជាប្រិយ និង ការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ពោលក្រោយបានចែកផ្លូវជាមួយស្វាមី លោក Thirapha ប៉ុន្មានឆ្នាំចុងក្រោយនេះ មកគេសង្គេតឃើញថាអតីតម៉ូដែលរូបនេះរឹតតែមានភាពស្រស់ស្អាតខ្លាំងឡើង។
យ៉ាងណាមិញ ស៊ីងហ្គោលមាំមី រូបនេះបានផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួននៅវ័យ ៥៣ឆ្នាំ ដោយកាលពីថ្មីនេះ នាងបានបង្ហាញរូបថតថ្មីៗជាច្រើនសន្លឹក នៅលើបណ្ដាញងសង្គម Instagram នៅពេលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ ជាមួយឈុតប៊ីគីនីបង្ហាញរូបរាងដ៏ស្លីមសាច់សរលោងខ្ចី បើទោះបីជាមានវ័យជ្រេបន្តិចមែន តែតារាស្រីរូបនេះនៅតែបង្ហាញភាពស៊ិចស៊ីទាក់ទាញដ៏ដែល ពោលដូចបង្ហាញថា ម៉ូដែលចាស់ៗនៅជួរមុខនៅតែស្រស់ស្អាតហាក់មិនមានផ្លាស់ប្តូរសម្រស់អ្វីបន្តិចសោះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងរូបភាពទាំង អស់នេះ natasha ទទួលបានការចាប់អារម្មណ៍ និងពាក្យសរសើរពេញៗមាត់ពីសំណាក់ហ្វេនៗ អ្នកគាំទ្រ ពីសម្រស់ដ៏ស្រស់ស្អាតនិងពូកែថែខ្លួន មើលសឹងមិនដឹងថានាងមានវ័យ៥៣ឆ្នាំនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]