កម្សាន្ត៖ ជាការពិតណាស់ បទ Time To Rise គឺជាចម្រៀងមួយបទ ក្រោមវណ្ណកម្មរបស់ផលិតកម្ម បារមី Baramey ដែលមានការបូកបញ្ចូលរវាង តារាចម្រៀងរ៉េប វណ្ណដា ជាមួយវត្តមាន ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលបទនេះបានទទួលការគាំទ្រ និង កោតសរសើរជាខ្លាំង ចំពោះស្នាដៃមួយនេះ ដោយមានការស្រលាញ់គាំទ្រផ្ទុះកក្រើកភ្លូកទឹកភ្លូកដីនៅក្នុងប្រទេសកម្ពុជា និង បរទេសថែមទៀតផង មានទាំង ថៃ ឡាវ វៀតណាម អាមេរិក និង ប្រទេសក្នុងប៉ែកអ៊ឺរ៉ុបផងដែរ។
ចម្រៀងនេះ បានផ្តល់នូវអត្ថន័យ តម្លៃអប់រំយ៉ាងល្អប្រពៃ ដែលបានផ្ញើរសារអប់រំ ដល់អ្នកស្តាប់ ជាពិសេសប្រជាជនកម្ពុជាមានមោទនភាពជាមួយសា្នដៃកូនខ្មែរ និង ការកោតស្ងប់ស្ងែង ជាមួយឃ្លោងឃ្លាយ៉ាងគត់មត់ គួបផ្សំ ជាមួយឈុតឆាករៀបចំនៃបទចម្រៀងនេះ ធ្វើឡើងប្រកបដោយភាពច្នៃប្រឌិតតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បទ Time To Rise នេះ ជាបទចម្រៀងមួយនៅក្នុងប្រទេសកម្ពុជា ដែលបានបំបែកកំណាត់ត្រាប្រវត្តិសាស្តជាបទ ទទួលបានការចូលទស្សនា ១លាន ដង ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ។
គួររំលឹកផងដែរ បទនេះត្រូវបានបង្ហោះចូលបណ្តាញសង្គមយូធូប នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ គិតមកទល់ថ្ងៃនេះ គឺបទនេមានរយៈពេល១ខែត្រឹមតែម្តង ក្នុងនោះដែរ មានការចូលទស្សនាចម្រៀងមួយបទនេះ រហូតដល់ទៅ ៣៥លានដង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]