ភ្នំពេញ៖ សង្កេតឃើញថាបច្ចុប្បន្ននេះ មនុស្សគ្រប់រូបហាក់បីដូចជាចាប់អារម្មណ៍ទៅលើការហាត់ប្រាណគួរឲ្យកត់សម្គាល់ ជាពិសេសមិត្តៗយុវវ័យតែម្តង។ ជាការពិត ការហាត់ប្រាណមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងមានសុខភាពល្អនោះទេ ថែមទាំងជួយឲ្យរូបរាងកាយស្រស់ស្អាតបានដូចគ្នា។
ហើយថ្ងៃនេះផងដែរ យើងនឹងលើកយកប្រភេទអាហារចំនួន១០មុខ តម្រូវចិត្តអ្នកចូលចិត្តធ្វើលំហាត់ប្រាណ ព្រោះអាហារទាំងនេះនឹងជួយបង្កើនថាមពលលោកអ្នក មុនពេលហាត់ប្រាណ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ថា តើអាហារទាំងនោះមានអ្វីខ្លះ? តោះ ទៅតាមដានទាំងអស់គ្នា៖
១. Oatmeal
Oatmeal ជាប្រភេទស្រូវម្យ៉ាងដែលមានកាបូហាយដ្រេត ប្រូទីន និងវីតាមីនជាច្រើនប្រភេទ ដែលសារធាតុទាំងអស់នេះជួយឲ្យសាច់ដុំរឹងមាំនៅពេលធ្វើលំហាត់ប្រាណ។ ម្យ៉ាងវិញទៀតថែមទាំងមានFibreខ្ពស់ អាចជួយស្រូបយកជាតិខ្លាញ់ដែលផ្តុំនៅក្នុងក្បាលពោះផងដែរ។
២. ពោតស្ងោរ
ប្រិយមិត្តប្រាកដជាមិននឹកស្មាននោះទេថា ពោតស្ងោរជួយផ្តល់ថាមពលមុនពេលហាត់ប្រាណ។ ជាក់ស្តែងពោតស្ងោរ មានសារធាតុកាបូហាយដ្រេតល្អៗ និងថែមជួយដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុទាំងនេះ នឹងបម្លែងទៅជាស្ករ និងថាមពល ដើម្បីទ្រទ្រង់នៅខណៈពេលលោកអ្នកហាត់ប្រាណ បានយ៉ាងល្អ។
៣. ស៊ុត
ស៊ុតធ្វើឲ្យរាងកាយលោកអ្នកមានកម្លាំង និងរឹងមាំ ប៉ុន្តែប្រសិនបើលោកអ្នកចង់បានថាមពលមុនពេលហាត់ប្រាណ នោះលោកអ្នកគួរតែទទួលទានរយៈពេល២ម៉ោង មុនចាប់ផ្តើមធ្វើលំហាត់ប្រាណទើបល្អ។
៤. Whole Grain ឬ Whole Wheat
Whole Grain ឬ Whole Wheat ជាប្រភេទស្រូវ ឬគ្រាប់ធញ្ញជាតិ ដែលធ្វើឲ្យរាងកាយមានកម្លាំង មិនឆាប់ហត់នៅពេលហាត់ប្រាណ។
៥. ទឹកដោះគោ ឬយ៉ាអួរ ដែលមានកាឡូរីទាប
ប្រភេទអាហារទាំងពីរនេះ មានប្រូទីន ព្រមទាំងសារធាតុល្អៗជាច្រើន ដែលធ្វើលោកអ្នកកាន់តែមានថាមពល។
៦. ត្រីសាលម៉ុន
សាលម៉ុន ផ្តល់ឲ្យលោកអ្នកនូវប្រូទីន និងអូម៉េហ្គា៣ ដែលអាចនិយាយបានថា ជាសារធាតុដែលផ្តល់ថាមពលសម្រាប់រាងកាយ។
៧. កាហ្វេខ្មៅ
ដោយកាហ្វេខ្មៅមានជាតិកាហ្វេអ៊ីន ដែលសារធាតុនេះធ្វើលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្វាហាប់ ដូច្នេះកាហ្វេគឺល្អសម្រាប់ការញ៉ាំមុនពេលហាត់ប្រាណ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយកាត់បន្ថយ ការឈឺចុកចាប់របស់សាច់ដុំទៀតផង។
៨. ចេក
ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ផ្លែចេកមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ និងថែមទាំងផ្តល់ថាមពលដល់លោកអ្នកបានយ៉ាងល្អ។
៩. ឪឡឹក
ជាតិស្ករដែលមាននៅក្នុងផ្លែឪឡឹក មិនត្រឹមតែផ្តល់ថាមពលនោះទេ ប៉ុន្តែថែមទាំងជួយដល់សាច់ដុំទៀតផង។ ជាមួយគ្នានេះក៏ចង់បញ្ជាក់ដែរថា លោកអ្នកគួរគប្បីញ៉ាំផ្លែឪឡឹក មុនពេលហាត់ប្រាណចាប់ពី ៣០ ទៅ ៦០នាទី។
១០. ពពួកផ្លែប៊ឺរី
ពពួកផ្លែប៊ឺរី សម្បូរទៅដោយវីតាមីនC និងសារធាតុស្ករល្អ ដែលជួយផ្តល់ថាមពល និងជួយកាត់បន្ថយការឈឺចាប់សាច់ដុំ បន្ទាប់ពីហាត់ប្រាណ។
យោងតាមការរៀបរាប់ខាងលើ មិត្តៗអ្នកអានបានដឹងពីអត្ថប្រយោជន៍របស់អាហារ និងផ្លែឈើទាំង១០ប្រភេទ ប៉ុន្តែលោកអ្នកគួរតែទទួលទានអាហារទាំងនេះ ឲ្យបានរយៈពេល២ម៉ោង មុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ ដើម្បីចៀសវាងកុំអាហារមាននៅក្នុងពោះឆ្អែតខ្លាំងពេក។ ទៀតសោតគួរចៀសវាង ការញ៉ាំអាហារដែលមានសារជាតិខ្លាញ់ខ្លាំង ជាពិសេសអាហារប្រភេទនំប៉័ង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]