ភ្នំពេញ៖ ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម» ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេក្នុងគ្រាលំបាកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជន Smart ទូទាំងប្រទេស ទទួលបានការប្រើប្រាស់សេវាការហៅចេញក្នុងប្រព័ន្ធរយៈពេល ៦០នាទីឥតគិតថ្លៃ រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយគ្រាន់តែចុច *2021# ហើយបញ្ចូនម្ដងគត់។ អតិថិជន Smart ក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដែលមានផលលំបាកក្នុងការស្វែងរកកាតកោសសម្រាប់បញ្ចូលទឹកប្រាក់ ក្រុមហ៊ុន Smart ក៏បានពន្យារសុពលភាពប្រើប្រាស់លេខទូរស័ព្ទ ដែលកំពុងប្រើប្រាស់គម្រោងបង់មុន ក្នុងតំបន់ទាំងអស់នោះ រហូតដល់ថ្ងៃទី១៥ ខែឧសភា។
បន្ថែមពីលើនេះ អតិថិជន Smart ដែលកំពុងរស់នៅក្នុង ឫនៅជិតតំបន់ក្រហម អាចទទួលបានទិន្នន័យអ៊ិនធឺណិត 60MB រៀងរាល់ថ្ងៃឥតគិតថ្លៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយគ្រាន់តែចុច *2021*1# ហើយបញ្ចូនម្ដងគត់។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
លោក Thomas បានបន្ថែមទៀតថា៖
ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយដល់អតិថិជនក្នុងគ្រាលំបាកនេះ នៃការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេទឹកប្រាក់ទៅកាន់លេខទូរស័ព្ទដ៏ទៃទៀត ជាហេតុដែល អិតិថិជនអាចគាំទ្រក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌនៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និង មានតំលៃកាន់តែសមរម្យសម្រាប់អតិថិជន។
អតិថិជនក្រុមហ៊ុន Smart អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីទូរស័ព្ទរបស់ពួកគេ តាមប្រព័ន្ធអេឡិចត្រូនិច (e-top) ប្រកប ដោយសុវត្ថិភាព និងងាយស្រួលតាមរយៈ SmartNas និង Smart website Smart Zero Balance Portal ឫលើកម្មវិធី ទូទាត់ប្រាក់ដូចជា ABA Mobile និង Pi Pay។ អតិថិជនដែលបញ្ចូលទឹកប្រាក់យ៉ាងតិច ១.២៥ ដុល្លារ នឹងទទួលបាន ទិន្នន័យអិុនធឺណិត 1GB ឥតគិតថ្លៃផងដែរ។
អត្ថប្រយោជន៍សម្រាប់អតិថិជន Smart ទាំងអស់នេះ បានមកពីការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Smart ដែលមានគោលដៅ ដើម្បីគាំទ្រប្រទេសកម្ពុជា រាជរដ្ឋាភិបាល និងពលរដ្ឋ ទាំងអស់អំឡុងគ្រាលំបាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត តាមរយៈមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart បានផ្ដល់ថវិកាចំនួន ៧៨៥,០០០ ដុល្លារ ដល់គម្រោងឯកជន ដែលផ្ដោតលើការផ្ដល់ដំណោះស្រាយដល់ ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Smart បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងតំឡើងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៨ កន្លែងជំុវិញរាជធានី។
បន្ថែមលើការផ្ដល់ជូនដល់អតិថិជននូវ ការហៅចេញ និងទិន្នន័យអ៊ិនធឺណិតឥតគិតថ្លៃ ដើម្បីធានាឲ្យបានថាពួកគេរក្សាបាន នូវការទំនាក់ទំនង ក្រុមហ៊ុន Smart បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីគាំទ្រយុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលជាមួយសារអេឡិចត្រូនិចស្វ័យប្រវតិ្ត ដែលឮនៅពេលហៅចេញ និងផ្ញើសារជាអក្សរ ដែលបានផ្ញើទៅកាន់អតិថិជន ៨ លាននាក់របស់ខ្លួននៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត ដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍សុខភាពសាធារណៈ៕
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]