មនុស្សជាច្រើនតែងតែនិយាយថាការមានស្នេហាគឺជាការឈឺចាប់បំផុត ប៉ុន្តែវាមិនមែនទាំងអស់នោះទេ វាអាស្រ័យទៅតាមដៃគូម្នាក់ៗ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកឈឺចាប់បំផុតនោះគឺភាពឯកកោ និងការរស់នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកពិបាកចិត្តគ្រប់ពេលវេលា។ ប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកមិនមានដំណើរការល្អទេ តើហេតុអ្វីអ្នកត្រូវនៅទ្រាំនោះ! អ្នកអាចចាប់ផ្តើមសារជាថ្មី ជាមួយមនុស្សថ្មីដែលគេគោរពឲ្យតម្លៃអ្នក ស្រឡាញ់អ្នក និងចង់បានអ្នកជាគូអនាគតជាមួយគេ ដូច្នេះចូរជ្រើសរើសមនុស្សដែលធ្វើឲ្យអ្នកមានក្តីសុខ រាល់ពេលដែលអ្នកនៅជាមួយគេ។
មនុស្សសម័យទំនើបនេះ គេមិននៅដេកអោបទុក្ខនិងការឈឺចាប់ជាមួយមនុស្សដែលមិនស្មោះត្រង់ មិនគោរពឲ្យតម្លៃគ្នានោះទេ ជាពិសេសគេមិនខ្លាចនឹងទទួលយកអ្វីដែលថ្មី ហើយផ្លាស់ប្តូររបស់ចាស់ដែលគ្មានប្រយោជន៍ គ្មានតម្លៃហើយនាំមកតែទុក្ខរឿងមិនសប្បាយចិត្តគ្មានក្តីសុខនោះទេ។ បើទោះបីជាអ្នកនោះមកក្រោយជាអ្នកថ្មីប៉ុន្តែបើគេអាចផ្តល់ស្នាមញញឹមយល់សុខទុក្ខ រាល់ពេលនៅជាមួយគេមានសេចក្តីសុខ នោះគេនឹងជ្រើសរើសអ្នកក្រោយហើយ។
មិនតែប៉ុណ្ណោះ បើទោះបីគេជាអ្នកក្រោយតែ គេជាមនុស្សដែលស្រឡាញ់អ្នកដោយផ្អែកទៅលើបុគ្គលិកលក្ខណៈ និងមិនប្រកាន់ គេតែងតែជួយអ្នកជានិច្ចទាំងតម្រូវការប្រចាំថ្ងៃ និងតម្រូវការផ្លូវចិត្ត គេតែងលះបង់គ្រប់យ៉ាងដើម្បីអ្នក និងដើម្បីអ្នកទាំងពីរ ហើយគាត់តែងគោរពឲ្យតម្លៃអ្នកជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។ បើអ្នកបានជួបមនុស្សបែបនេះជ្រើសរើសគេចុះមិនខុសទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]