បរទេស៖ អវកាសយានិក Michael Collins ដែលជាសមាជិកម្នាក់នៃបេសកកម្មយានអាប៉ូឡូទី11 ដែលបានចុះចតនៅលើឋានព្រះច័ន្ទ បានទទួលមរណភាពនៅអាយុ90ឆ្នាំ។
នៅពេលដែលលោក Neil Armstrong និងលោក Buzz Aldrin បានដាក់ដានជើងដំបូងបង្អស់របស់មនុស្សជាតិនៅលើឋានព្រះច័ន្ទ លោក Collins មិនបានចុះទៅនោះទេ ដោយលោកបានស្ថិតនៅក្នុងយានបញ្ជាដែលមានចម្ងាយប្រហែល96km ពីលើផ្ទៃឋានព្រះចន្ទ។ តែបើទោះជាលោកមិនបានទៅជាន់លើផ្ទៃឋានព្រះច័ន្ទក៏ដោយ ក៏សមិទ្ធិផលរបស់លោករួមគ្នាជាមួយលោក Armstrong និង Aldrin បានធ្វើឱ្យបេសកកម្មនេះក្លាយជាបេសកកម្មអវកាសដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការទទួលមរណភាពរបស់ Collins ត្រូវបានប្រកាសដោយសមាជិកគ្រួសាររបស់លោក នៅក្នុង Twitter ដោយបានសរសេរថា លោក Collins បានស្លាប់ដោយសារជំងឺមហារីក។
អង្គការណាសាក៏បានផ្តល់សេចក្តីថ្លែងការណ៍មួយអំពីការទទួលមរណភាពរបស់អវកាសយានិក Collins ផងដែរ ដោយបានសរសើរពីស្នាដៃដ៏លេចធ្លោរបស់លោក និងការងាររបស់លោកដែលបានជំរុញទឹកចិត្តដល់អ្នករុករកជំនាន់ក្រោយ។
លោក Collins ត្រូវបានជ្រើសរើសដោយអង្គការណាសាដើម្បីក្លាយជាអវកាសយានិកក្នុងឆ្នាំ1963 ហើយបេសកកម្មអាប៉ូឡូទៅ11 គឺជាការហោះហើរលើកទី2 របស់ Collins ទៅក្នុងទីអវកាស។
លោក Collins បានចូលនិវត្តន៍ពីអង្គការណាសាក្នុងឆ្នាំ1970។ បន្ទាប់ពីចាកចេញពីទីភ្នាក់ងារអវកាសនេះ លោកបានបម្រើការជានាយកសារមន្ទីរអាកាសនិងលំហអាកាសជាតិ និងជាអនុរដ្ឋលេខាធិការនៃវិទ្យាស្ថាន Smithsonian Institution ផងដែរ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]