ខេត្តកំពង់ធំ ៖ ក្តៅៗ មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ធំ បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ នៅថ្ងៃទី ២៨ មេសា ២០២១។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដទាំងនេះមាន ឈ្មោះ រស់ សៀង ភេទស្រី អាយុ ៥២ឆ្នាំ, ឈ្មោះ សួន គីមហួយ ភេទស្រី អាយុ ២៩ឆ្នាំ, ឈ្មោះ សើរ គឹមឆេង ភេទស្រី អាយុ ១២ឆ្នាំ និង ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ ២ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុគ្គលទាំង៤នាក់នេះ ជាអ្នកពាក់ព័ន្ធនឹង បុគ្គលឈ្មោះ ឌឹម សុឃឿន រកឃើញវិជ្ជមាននៅថ្ងៃទី ២៥ មេសា ២០២១ គួរបន្ថែមថា ក្នុងពេលកន្លង ក្រុមគ្រូពេទ្យបានយកសំណាកអ្នកទាំង៤ មកពិនិត្យតាម តេស្តល្បឿនលឿន លទ្ធផលទទួលបាន វិជ្ជមាន៣ និងអវិជ្ជមាន១ ដែលនេះគ្រាន់ជា លទ្ធផលបឋម ឯចំណែក លទ្ធផលផ្លូវការនោះ គឺនៅវិទ្យាស្ថានប៉ាស្ទ័រ ដែលបញ្ជាក់ថា អ្នកទាំង៤ វិជ្ជមានទាំងអស់។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាននិងកំពុង ធ្វើការស្រាវជ្រាវ និងយកសំណាកអ្នកពាក់ព័ន្ធនឹង ក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីយកមកតេស្តរកជំងឺកូវីដ នេះឲ្យបានហ្មត់ចត់៕
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]