ការថែទាំស្បែកនៅពេលយប់ មានប្រសិទ្ធភាពខ្ពស់ក្នុងការជួសជុល និងធ្វើឲ្យស្បែកត្រលប់មករកភាពវ័យក្មេងម្ដងទៀត។ ប្រសិនបើស្រីៗគ្នាយើងមិនមានទម្លាប់ថែទាំស្បែកនៅពេលយប់ទេនោះ វាប្រៀបដូចជាបាត់បង់ពេលវេលាមាសក្នុងការចិញ្ចឹម និងថែបំប៉នស្បែកដូច្នោះដែរ។ យ៉ាងណាមិញ គ្នាយើងអាចសាកល្បងផលិតផលថែស្បែកពេលយប់ទាំងប៉ុន្មានមុខនេះ ដើម្បីទទួលបានស្បែកស្រស់ស្អាត និងទន់ភ្លឺរលោង ក្រោយពេលដែលយើងភ្ញាក់ពីគេង។
១. សេរ៉ូមRetinol
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRetinol អាចជួយធ្វើឲ្យស្បែកភ្លឺថ្លា ដោយការជម្រុះកោសិកាងាប់ចេញពីស្បែក កាត់បន្ថយសញ្ញានៃភាពចាស់ ដូចជាស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅ ព្រមទាំងជួយធ្វើឲ្យបរិមាណកោសិកា និងការផលិតខូឡាជែនមានភាពប្រសើរឡើង។ វាមានតួនាទីជារ៉ាឌីកាល់សេរីដែលជួយជួសជុលការខូចខាតនៅពេលយប់ និងធ្វើឲ្យស្បែកកាន់តែភ្លឺរលោងនៅពេលថ្ងៃ។
២. គ្រីមលាបទុកចោលមួយយប់
ការប្រើប្រាស់គ្រីមលាបទុកចោលមួយយប់ អាចជួយឲ្យស្បែករបស់យើងមានសំណើម និងស្រស់ថ្លានៅពេលព្រឹកព្រលឹម។ ដូចនេះ ស្រីៗយើងគប្បីប្រើប្រាស់វាជាញឹកញាប់ នៅមុនពេលចូលគេង។
៣. ប្រេងលាបមុខ ( Face essential oils)
ប្រេងដែលមានជាតិត្រជាក់ពីធម្មជាតិ មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយចិញ្ចឹម និងថែបំប៉នស្បែករបស់យើងយ៉ាងពូកែស័ក្ដិសិទ្ធិ។ ប្រេងប្រភេទនេះជួយកសាងមុខងាររនាំងនៃស្បែកដែលមានសុខភាពល្អ។ ទោះជាយ៉ាងនេះក្ដី វាមានផ្ទុកសារធាតុMethoxy Psoralen ដែលអាចធ្វើឲ្យស្បែករលាក នៅពេលប៉ះពាល់នឹងកម្ដៅ ញើស និងកាំរស្មីយូវី។ ដូច្នេះហើយ ស្រីៗយើងគួរមានការប្រុងប្រយ័ត្ន និងប្រើប្រាស់ប្រេងលាបមុខតែនៅពេលយប់ប៉ុណ្ណោះ។
៤. ក្រែមផ្ដល់សំណើម
ជាមួយគ្នានេះដែរ ស្បែកផលិតខ្លាញ់យ៉ាងច្រើននៅពេលថ្ងៃ និងតិចតួចប៉ុណ្ណោះនៅពេលយប់។ ដូចនេះ គ្នាយើងគប្បីលាបក្រែមផ្ដល់សំណើមឲ្យច្រើននៅពេលយប់ ដែលជាពេលដែលស្បែកត្រូវការសំណើមបំផុត។
៥. ក្រែមលាបពេលយប់
ក្រែមលាបពេលយប់ មានតួនាទីជួយថែបំប៉ន និងជួសជុលស្បែកពេញមួយយប់ ដោយផ្ដល់សំណើម និងធ្វើឲ្យស្បែកវិលត្រឡប់មករកភាពវ័យក្មេងនៅពេលព្រឹកព្រលឹម។
៦. អាស៊ីដជម្រុះកោសិកាងាប់
AHAs និងBHAs គឺជាពពួកអាស៊ីដជម្រុះកោសិកាងាប់ ដែលអាចកាត់បន្ថយភាពគ្រើមនៃស្បែក និងកម្ចាត់បញ្ហាស្នាមជ្រីវជ្រួញផងដែរ។ បន្ថែមពីនេះ វាក៏អាចកម្ចាត់ការស្ទះរន្ធញើស ដែលបណ្ដាលមកពីការកើតឡើងនៃកោសិកាងាប់ថែមទៀតផង។
៧. សេរ៉ូមវីតាមីនC
ចំណែកឯវីតាមីនCដែលមាននៅក្នុងសេរ៉ូមលាបមុខ គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលអាចជួយឲ្យស្បែកភ្លឺថ្លា ព្រមទាំងជួយកម្ចាត់បញ្ហាស្នាមមុនផ្សេងៗ។ លើសពីនេះ វាក៏ធ្វើឲ្យស្បែកមានប្រតិកម្មទៅនឹងការបំផ្លាញពីកាំរស្មីយូវីកាន់តែខ្លាំងជាងមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]