ខេត្តកំពង់ធំ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទផ្សារសេរីស្ទោង ក្នុងភូមិក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន និង សូមអំពាវនាវ ដល់អ្នកដែលធ្លាប់បានចូលរួមពិធីបុណ្យសពនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ និង អ្នកធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយ ចេង គឹមនៅ ប្រញាប់រួសរាន់ផ្តល់សំណាកដើម្បីរកវីរុសកូវីដ១៩ និង ដាក់ខ្លួនដាច់ដោយឡែក១៤ ថ្ងៃផងដែរ។
តាមដំណើររៀបរាប់នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសារបុគ្គល៤នាក់ ក្នុងមានបុគ្គលស៊ាន គឹមសាន បានយកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ ហើយនៅថ្ងៃទី១៩ ខែមេសា ម្តាយគាត់បានស្លាប់ និងបានបញ្ជាក់ដោយគ្រូពេទ្យថាអវិជ្ជមានកូវីដ១៩ ទើបអនុញាតឱ្យធ្វើបុណ្យតាមប្រពៃណី នៅភូមិលាបទង ហើយឈ្មោះ ស៊ាង គឹមសាន ក៏បានចូលរួមបុណ្យសពនៅពេលនោះផងដែរ។ នៅថ្ងៃទី២៣និង ថ្ងៃទី២៦ ខែមេសា បុគ្គល ស៊ាង គឹមសាន បានទៅលាងឈាម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យ មន្ទីរពេទ្យខេត្តសៀមរាបបានយកសំណាកទៅពិនិត្យនៅមន្ទីរពេទ្យពិសោធន៍ ភ្នំពេញ ហើយលទ្ធផលបង្ហាញថា វិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដដែល រដ្ឋបាលខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធនិង យកសំណាកធ្វើតេស្តរហ័សមនុស្សចំនួន១០៤ នាក់ ក្នុងនោះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣នាក់ ដោយមានម្នាក់ជាអាជីវករម្នាក់ឈ្មោះ ចេង គឹមនៅ ជាអ្នកលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។ ក្រោយពីរកឃើញបែបនេះ អាជ្ញាធរ បានសម្រេចបិទផ្សារសេរីស្ទោងតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]