ថៃ៖  ជាការពិតណាស់ ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈថៃប្រាកដជាបានស្គាល់ច្បាស់មកហើយពីគូរស្នេហ៍ជាតារាថៃល្បីៗ ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗរបស់ពួកគេ​ ជាមួយនឹងជីវិតក្នុងសិល្បៈក៏ដូចជាជីវិតឯកជនផងដែរ។ មិនតែប៉ុណ្ណោះ គូរស្នេហ៍តារាថៃទាំងប៉ុន្មានគូនេះ ស្រឡាញ់គ្នាស្មោះស្ម័គ្រអស់រយៈពេល៧ឆ្នាំ។

ចង់ដឹងថា គូស្នេហ៍តារាថៃគូណាខ្លះដែលមានទំនាក់ទំនងនឹងគ្នារហូតដល់ ៧ឆ្នាំ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោម៖ 

១.Joonior Kornrawich និង Noona Nuengtida

Joonior Kornrawich និង Noona Nuengtida

កាលពីពេលថ្មីៗនេះគូស្នេហ៍គួរឱ្យស្រឡាញ់ Joonior Kornrawich និង Noona Nuengtida បានបង្ហោះរូបថតផ្អែមល្ហែមរបស់ពួកគេនៅលើ Instagram ដើម្បីអបអរខួប ៧ ឆ្នាំរបស់ពួកគេ។

ជាមួយនឹងរូបភាពពួកគេទាំងពីរនេះដែរ មើលទៅមានភាពផ្អែមល្ហែមនិងគួរឱ្យស្រឡាញ់ណាស់។

២.Mark Prin និង Kimmy Kimberley

Mark Prin និង Kimmy Kimberley

គូស្នេហ៍ផ្អែមល្ហែមមួយគូ Mark Prin និង Kimmy Kimberley បានរស់នៅជាមួយគ្នាអស់រយៈពេលជាង ៧ ឆ្នាំហើយ។ នៅខួប ៧ ឆ្នាំតារាសម្តែងរូបនេះបានផ្តល់ចិញ្ចៀនដ៏ស្រស់ស្អាតដល់គូស្នេហ៍ ជាកាដូ នៅចុងឆ្នាំនេះពួកគេនឹងប្រារព្ធខួបលើកទី ៨ ។ អ្នកគាំទ្រជាច្រើនពិតជាសប្បាយរីករាយណាស់ ដែលបានឃើញភាពផ្អែមល្ហែមរបស់ពួកគេ ហើយសង្ឃឹមថាពួកគេនឹងចងខ្សែជីវិតនឹងគ្នាឆាប់ៗនេះ។

៣.Mario Maurer និង Junji Junjira

Mario Maurer និង Junji Junjira ពាក់អាវ ឈ្នូត 

គូស្នេហ៍មួយគូនេះគឺលោក Mario Maurer និង Junji Junjira ក៏មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង ៧ ឆ្នាំមកហើយ។

ពួកគេទាំងពីរមិនដែលចែករំលែករូបថតផ្អែមល្ហែមនៅលើ Instagram ទេ យោងតាមបទសម្ភាសន៍របស់តារាសម្តែងរូបនេះ នាងមានរូបថតគូស្នេហ៍គួរឱ្យស្រឡាញ់ជាច្រើន ប៉ុន្តែនាងមិនបានបង្ហោះចូលក្នុងបណ្តាញសង្គមទេ នាងគ្រាន់តែរក្សានិងមើលវាដោយខ្លួនឯង។ 

ដោយមានទំនាក់ទំនង ជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ លោក Mario Maurer បង្ហើបថាលោក មិនទាន់មានគំរោងរៀបការនៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]