បរទេស៖ តម្រូវការ iPhone បានធ្វើអោយប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple កើនឡើងទ្វេដងពីខែមករាដល់ខែមីនា ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបន្តទាញយកផលចំណេញពីការញៀនទិញស្មាតហ្វូន។
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញបានកើនឡើងដល់23.6ពាន់លានដុល្លារឬ1.40ដុល្លារក្នុងមួយហ៊ុន ខណៈប្រាក់ចំណូលបានកើនឡើង54ភាគរយគឺ89.6ពាន់លានដុល្លារឯនោះនៅក្នុងត្រីមាសទី2។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សiPhone ដែលជាគ្រាប់ពេជ្រប្រចាំត្រកូលរបស់ក្រុមហ៊ុន Apple លក់មិនសូវដាច់ខ្លាំងប៉ុន្មានទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអ្នកប្រើប្រាស់ភាគច្រើនមិនចង់ដូរស៊េរីទូរសព្ទពួកគេ។ ប៉ុន្តែការចេញលក់ iPhone 12 ចំនួន4ម៉ូឌែលកាលពីចុងឆ្នាំ2020 បានធ្វើឱ្យការទិញមានការកើនឡើងយ៉ាងគំហុក ដោយបានកើនឡើង66ភាគរយពោលគឺ47.9ពាន់លានដុល្លារ។
អ្នកវិភាគខ្លះជឿថាប្រជាប្រិយភាពរបស់ iPhone 12 អាចនាំឱ្យមានការលក់ដាច់ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ2014 នៅពេលដែល iPhone 6 ចេញ។ វាជាការទទួលបានការចាប់អារម្មណ៍ខ្លាំង ពីព្រោះ Apple បានពង្រីកអេក្រង់ឧបករណ៍នេះ។
ទូរសព្ទ iPhone 12 គឺជាម៉ូឌែលដំបូងរបស់ Apple ដែលអាចភ្ជាប់បណ្តាញឥតខ្សែ 5G ដែលផ្តល់ល្បឿនលឿនជាងមុន។ Apple នៅតែព្យាយាមលក់វាឱ្យបានកាន់តែច្រើនថែមទៀតនៅត្រីមាសបច្ចុប្បន្ន ដោយបានបញ្ចេញទូរសព្ទ iPhone 12 ពណ៌ស្វាយថ្មីថែមទៀតកាលពីប៉ុន្មានថ្ងៃមុន៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]