ភ្នំពេញ៖ Montoon ដែលជាក្រុមហ៊ុនផលិតវីដេអូហ្គេម Mobile Legends: Bang Bang ដ៏ពេញនិយមបំផុត  កំពុងរៀបចំគម្រោងសម្រាប់ខួបលើកទី៣ នៃព្រឹត្តិការណ៍ MLBB 515 eParty ហើយនឹងអញ្ជើញអ្នកលេងហ្គេម (Gamers) ទាំងអស់នៅកម្ពុជា និងនៅអាស៊ី​អា​គ្នេ​យ៍ឲ្យចូលរួម ព្រឹត្តិការណ៍តាមអនឡាញនេះ ។

ក្រោមស្លាក «Together We Achieve More» ព្រឹត្តិការណ៍ ​ MLBB 515 eParty នឹងជម្រុញទឹកចិត្តអ្នក​លេងហ្គេម  (Gamers) ទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈមបង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការណ៍ការបិទខ្ទប់ និងបម្រាមគោចរទូទាំងប្រទេសកម្ពុជាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនិង​អ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេមលើទូរស័ព្ទចល័តដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515  eParty ពិតជានឹងនាំមកនូវភាពរំភើប និងការសប្បាយរីករាយចម្រុះអំឡុងពេលនៃគ្រាលំបាកនេះ។

ព្រឹត្តិការណ៍ MLBB 515 eParty

ក្នុងយុទ្ធនាការ MLBB 515 ឆ្នាំនេះ នឹងមានការដាក់បង្ហាញក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម ដោយមានតួអង្គ សំខាន់ៗចំនួន ៣ នាក់របស់ Mobile Legends: Bang Bang រួមមាន លោក Chou , កញ្ញា Selena និងលោក  Brody។​ ជាមួយតួអង្គថ្មីៗដ៏គួរឲ្យចាប់អារមណ៍ទាំងអស់នេះ នឹងនាំមកនូវភាពរំភើប និងអង្រួនដួងចិត្តអ្នក គាំទ្រក្នុងព្រឹត្តិការណ៍ 515។

ក្នុងតួនាទីនៃក្រុមតួអង្គថ្មីៗទាំងអស់នេះ តួអង្គ Chou នឹងដឹកនាំក្រុម S.T.U.N. ដែលមានសមាជិកបីនាក់ នឹងជាតារារ៉េប អ្នករាំ និងអ្នកជិះបន្ទះក្តាររអិល ដោយគាត់នឹងចេញ Music Video ជាលក្ខណៈអន្តរជាតិ នៅថ្ងៃទី០៨ ខែឧសភា។

លក្ខណៈវីដេអូផ្សេងៗគ្នា នឹងត្រូវបានដាក់បង្ហាញទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅប្រទេសកម្ពុជាផងដែរ ដែលសិល្បករឈានមុខគេមួយចំនួនរបស់យើង នឹងដើរតួជាតួអង្គ លោក Chou , កញ្ញា Selena និងលោក  Brody  នៅក្នុង Music Video  ពិសេសជាភាសាខ្មែរ ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែឧសភា។

Music Video  របស់គាត់នឹងជម្រុញទឹកចិត្តអ្នកគាំទ្រ MLBB នៅក្នុងតំបន់ជាមួយនឹងផ្នត់គំនិត «Together We Achieve More »

ព្រឹត្តិការណ៍ MLBB 515 eParty

ក្រុមហ៊ុន Montoon មិនទាន់បង្ហើបឱ្យដឹងថាតារាកម្ពុជាទាំង ៣ រូប នោះជានរណាទេ ប៉ុន្តែក្រុមហ៊ុនបានឲ្យដឹងថា អ្នកគាំទ្រទាំអស់ធានាថានឹងរំភើបពីការចូលរួមរបស់តួអង្គ​ទាំងអស់នោះ ដែលនឹងធ្វើឱ្យ ព្រឹត្តិការណ៍ MLBB 515 កាន់តែក៏ក្រើកបំផុត។

តារាសម្ដែងពី MV ក៏នឹងចាប់ដៃគូជាមួយកីឡាករ MLBB កំពូលៗ របស់កម្ពុជាផងដែរ ដើម្បីសហការគ្នា ក្នុងកម្មវិធីប្រកួត​ Fun Match នាចុងឆ្នាំនេះ ដោយនឹងធ្វើការផ្ទាល់ ដោយពួកគេអាចសាកល្បងជំនាញលេង របស់ពួកគេទល់និងជើងក្លាំងដ៏ទៃទៀត។

លោកស្រី​ Lillian Gao មកពីក្រុមហ៊ុន Montoon បានឲ្យដឹងថា៖

សម្តីលោកស្រី​ Lillian Gao

លោកស្រី​ Lillian Gao បានឲ្យដឹងទៀតថា៖

  សម្តីលោកស្រី​ Lillian Gao
ព្រឹត្តិការណ៍ MLBB 515 eParty

អ្នកគាំទ្រទាំងអស់ នឹងមិនចង់ខកខានអត្ថប្រយោជន៍ពីការចូលរួមនៃព្រឹត្តិការណ៍ 515 ពិសេសនេះឡើយ និងកាលបរិច្ឆេទមានដូចនៅខាងក្រោម៖

    ●        ពីថ្ងៃទី រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា - ពីធីចាប់រង្វាន់ 515

    ●        ថ្ងៃទី១៥ ខែឧសភា  - វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេចបានសមិទ្ធិផល 515  ពិសេស

    ●        ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា - អ្នកលេងទាំងអស់នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់ ៣​ ប្រកួត

    ●        ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា - Login ដើម្បីជ្រើសរើសតួអង្គ

សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB នៅកម្ពុជា។ អ្វីដែលប្រាកដនោះគឺថាព្រឹត្តិការណ៍ MLBB 515 ឆ្នាំនេះនឹងនាំមកនូវភាពសប្បាយរីករាយ និងភាពរំភើបដល់អ្នកគាំទ្រទូទាំងពិភពលោក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]