ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី២៨ ខែមេសានេះ មានស្ត្រី ២នាក់ គឺ ធើង ពៅ (ជើង ពៅ) អាយុ ៤៥ឆ្នាំ និង ឈ្មោះ ប៊ុន ផា ភេទស្រី អាយុ៥៥ឆ្នាំ​ ស្នាក់នៅក្រុមទី១៤​ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចូលរួមពិធីដង្ហែសពជីដូនទៅបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បន្ទាប់ពីដង្ហែរសពចប់ នៅម៉ោង៣៖០០ នាទី ស្ត្រីទាំងពីរនាក់ខាងលើ បានទៅសាលាបឋមសិក្សាផ្សារលើ ដើម្បីផ្តល់វត្ថុសំណាកវិភាគរកវីរុសកូវីដ១៩។ តាមលទ្ធផលចេញមក បង្ហាញថា ស្ត្រីឈ្មោះ ធើង ពៅ និង ស្ត្រីឈ្មោះ ប៊ុន ផា មានផ្ទុកវីរុសកូវីដ១៩។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិធីបុណ្យនេះ ឬធ្លាប់ប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំងពីរខាងលើ ប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមអាចសេចក្តីប្រកាសព័ត៍មានលម្អិតខាងក្រោម៖

សេចក្តីប្រកាសព័ត៍មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]