ចិន​៖ កាលពីថ្ងៃទី ២៨ ខែមេសា CCTV បានសេចក្តីរាយការណ៍មកថា នាយកដ្ឋានអធិការកិច្ចនៃពន្ធដារក្រុងសៀងហៃបានទទួលរបាយការណ៍ស្តីពីកំពុងដាក់ការសង្ស័យ ទៅលើតារាសម្តែងស្រី Zheung Shuang ដែលរូបនាង បានប្រើប្រាស់កុងត្រា Yin-Yang

យោងតាមទៅតាមប្រភពដដែលបានបន្តទៀតទៀតថា នាយកដ្ឋានវិទ្យុភាពយន្ត និងទូរទស្សន៍ក៏បានធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយ ជាលក្ខណៈទ្រង់ទ្រាយធំផងដែរ ដោយប្រៀបធៀបអត្រាប្រាក់ឈ្នួល និងថ្លៃដើមផលិតកម្មនៃឧស្សាហកម្មភាពយន្តចិនទាំងមូល ដែលគេសន្និដ្ឋានអាចប៉ះពាល់ទៅដល់តារាដទៃផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារគ្រប់គ្រងវប្បធម៌អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់ក្នុងការស៊ើបអង្កេត និងដោះស្រាយការបំពានច្បាប់ក្នុងចំណោមសិល្បករដូចជា ដោយប្រើកិច្ចសន្យាកុងត្រា Yin-Yang យ៉ាងដើម្បីចែកប្រាក់ខែ ក្នុងការដាក់ចំណូលឲ្យទាប ដើម្បីគេចពន្ធ។

យ៉ាងណាមិញនេះជាករណីរបស់ Zheung Shuang ជាករណីដំបូងចាប់តាំងពីឆ្នាំ ២០១៨ ដែលបានស្រាវជ្រាវកើតឡើងទៅតារាស្រីល្បីឈ្មោះ Fan BingBing ដែលកាលនោះបានប៉ះពាល់ដល់ក្រុមហ៊ុន និងតារាចិនជាច្រើន ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងវិស័យកម្សាន្តប្រទេសចិន៕

សូមទស្សនារូបភាពខាងក្រោម៖

Zheung Shuang
Zheung Shuang
Zheung Shuang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]