យល់ដឹង ៖ វាគឺជា រឿងល្អបំផុត ប្រសិនបើ មនុស្សដែល អ្នកកំពុងចាប់ចិត្ត ឫកំពុងមានទំនាក់ទំនង តែងតែ នឹករលឹក អ្នកគ្រប់ពេលនោះ តែដូចដឹងស្រាប់ហើយថា ការចងចិត្តមនុស្សម្នាក់ មិនមែនជា រឿងងាយស្រួល ដូចការលេងហ្គេមទូរសព្ទឡើយ តើវាល្អទេ ដែលត្រូវទុកសាររបស់គេ រាប់ម៉ោងទើប ធ្វើជាឆ្លើយតប ដើម្បីឲ្យគេអន្ទះសារនោះ ហើយចុះបើយើង ធ្វើជា មិនខ្វាយខ្វល់ ធ្វើចរិកឆ្មើងឆ្មៃ ដាក់គេនោះ តើគេនឹង ចាប់អារម្មណ៍យើង ដែរទេ?
ប្រសិនបើអ្នកនៅទីនេះ អស់បារម្ភទៅ វិធីសាស្ត្រទាំងនេះ ហួសសម័យហើយ អ្នកគួរតែ សាកល្បង តាមការណែនាំ របស់អ្នកជំនាញ ខាងផ្នែកសម្ព័ន្ធភាពវិញទៅ ជឿជាក់ថា សាមញ្ញៗ តែនឹង ធ្វើឲ្យ មនុស្សអ្នកចាប់ចិត្ត និងដៃគូអ្នក នឹងខ្វាយខ្វល់ពីអ្នក ពេញ២៤ម៉ោង តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.បង្កើតភាពចាប់អារម្មណ៍
- បង្កើតទំនាក់ទំនងក្រសែភ្នែក ៖ ការរក្សាក្រសែភ្នែក អាចមានលទ្ធភាព បង្កើតជា ផ្កាភ្លើងឆាបឆួលបាន តែកុំព្យាយាម ប្រឹងសម្លឹងមិនដាក់ភ្នែកឲ្យសោះ ព្រោះនេះ អាចបង្កើតជា អារម្មណ៍គួរឲ្យខ្លាច ព្រឺសម្បុរទៅវិញទេ។ ប្រសិនបើអ្នក អាចទាញយក ក្រសែភ្នែក ឫក៏ អាចរក្សាក្រសែភ្នែក របស់គេ ខណៈអ្នកកំពុងតែនិយាយនោះ អ្នកប្រាកដជា កំពុងតែមានឥទ្ធិពលទៅលើ រូបគេហើយ។ ទំនាក់ទំនងតាមរយៈ ក្រសែភ្នែកនេះ អាចបណ្តាលឲ្យមាន ការដាស់អារម្មណ៍ និង ដឹកនាំចិត្ត ទៅរកអារម្មណ៍ គួរឲ្យទាក់ទាញបាន យ៉ាងប្រាកដណាស់
- ឆ្លៀតឱកាសប៉ះសាច់គេឲ្យបាន ៖ ការប៉ះពាល់រូបរាងកាយ អាចបង្កើនការទាក់ទាញ មិនតែប៉ុណ្ណោះ ថែមទាំង បង្កើនចង្វាក់បេះដូងមនុស្ស ផងដែរ តែយ៉ាងណាក្តី ការប៉ះពាល់ដំបូងនេះ ត្រូវធ្វើឲ្យដូចនឹងរឿងចៃដន្យ មានន័យថា ប៉ះតិចៗ សើៗ ស្រដៀង ការប៉ះដោយមិនបានគិតមុន។ ទាំងនេះហើយ នឹងធ្វើឲ្យ គេចាប់ចិត្តមកលើអ្នក បាន។ ឧទាហរណ៍ ៖ -អង្គុយនៅជិតគេ ក្នុងរូបភាពសមរម្យណាមួយ តែងាយនឹង ប៉ះចំស្មា ឫជើងគេ ដោយចែដន្យ -បង្កើតភាពចៃដន្យ ដោយធ្វើជា ប៉ះដៃគេផិតៗ ខណៈអ្នកកំពុងឈោងយកអីមួយ កាត់មុខគេ ឫប៉ះចំម្រាមដៃបន្តិច ពេលអ្នកប្រគល់អីមួយ ទៅគេ -បន្លំប៉ះដៃគេ ខណៈពេល អ្នកចង់បញ្ជាក់ចំណុចណាមួយ ឫ ដើម្បីបង្វែរការចាប់អារម្មណ៍ ឫមួយពេល ដែលគេនិយាយរឿងកំប្លែង ល្អសើច ជាដើម។
- ហៅឈ្មោះគេ ៖ កុំព្យាយាម ហៅឈ្មោះគេ រាល់ពេលអ្នកផ្តើមប្រធានបទទេ តែត្រូវ ហៅឈ្មោះគេម្តងម្កាល ក្នុងកិច្ចសន្ទនា ដែលនេះអាចចាប់ ការផ្តោតអារម្មណ៍ បង្កើតអារម្មណ៍ស្និតស្នាល ហើយក៏ជារឿងមួយ ដែលដាស់សតិគេថា អ្នកកំពុងគិតពីគេ។ ឧទាហរណ៍ ៖ -ប្រសិនបើ គេនិយាយអីមួយ ដែលធ្វើឲ្យអ្នកផ្ទុះសំណើចនោះ អ្នកត្រូវ ព្យាយាមហៅឈ្មោះគេ ស្ងាត់ៗ ខណៈពេលកំពុងតែសើច ដាក់ឈ្មោះក្រៅឲ្យគេ។
- ក្លិនទឹកអប់ ៖ រឿងដែល គួរជៀសឲ្យផុតនោះ គឺការបាញ់ច្រើនហួសលើខ្លួនរបស់អ្នក ក្នុងករណី ដែលក្លិនទឹកអប់ខ្លាំងពេកនោះ វាអាចបណ្តាលឲ្យ មានបញ្ហាអាឡាក់ហ្ស៉ី ឫឈឺក្បាល ខណៈពេលអ្នកនៅជិតគេ។ តែផ្ទុយទៅវិញ គ្រាន់តែប្រើតិចៗ ថើរៗដែលអាច ធ្វើឲ្យគេអាចចាប់ក្លិនវាបានល្អ ពេលគេនៅជិតអ្នក ពេលនោះ ខួរក្បាលរបស់គេ នឹងបង្កើតរូបភាពរួមមួយ រវាងក្លិនទឹកអប់អ្នកនឹង អ្នក។ ឧទាហរណ៍ ៖ -អ្នកគួរតែ រកនឹកមើលថា ក្លិនអ្វីដែលគេ ឧស្សាហ៍នឹងធំក្លិន ញឹកញយជាងគេ ពេលដែល គេនៅឆ្ងាយពីអ្នក។ គួរតែសាកល្បងក្លិន កុលាប ឫ ឡាវែនដ័រ ម្យ៉ាងទៀត ក្លិននំ ឫដូង ក៏ល្អដែរ ព្រោះពេល ដែលធំក្លិននោះ គេនឹងនឹកឃើញអ្នកភ្លាម តែម្តង។
២.រក្សាជំហរអ្នក
- រស់នៅជាជីវិតខ្លួនឯង ៖ កុំដាក់ការរំពឹងខ្ពស់ រងចាំសំណួរគេ តែផ្ទុយទៅវិញ រឿងចាំបាច់នោះ ជីវិតអ្នក គ្មានគេ ត្រូវតែពោរពេញ ដោយអត្ថន័យ។ កំហុសដ៏ធំ ក្នុងជីវិតអ្នកនោះ គឺរងចាំមនុស្សម្នាក់ អាចធ្វើឲ្យជវិតអ្នក កាន់តែប្រសើរ និងគួរឲ្យរំភើប។ ម៉្យាងទៀត ការរវីរវល់នឹង រឿងផ្ទាល់ខ្លួនរបស់អ្នក ទំនងអាច ធ្វើឲ្យគាត់គិតរំចឹង ពិចារណា ថាតើគាត់គួរតែតាមចែចង់ទេ។
- ត្រដាងការពិតថា អ្នកជាមនុស្ស គួរឲ្យទាក់ទាញនិង ឯករាជ្យ វាហាក់បីដូចជា ការបញ្ចុះបញ្ចូលគេថា អ្នកចំណាយពេលជាច្រើនជាមួយគាត់ បែបនេះ មិនមែនព្រោះតែ អ្នករំពឹងថា គេនឹងផ្តល់អ្វីគ្រប់យ៉ាងដល់អ្នកទេ តែ អ្នកធ្វើបែបនេះ ព្រោះអ្នកពេញចិត្ត គេជារូបគេ។
- ក្លាយជាខ្លួនឯង ៖ កុំផ្លាស់ប្តូរខ្លួន ព្រោះតែយល់ឃើញថា អ្នកមិនមែនជា ក្រុមមនុស្សដែល គេស្រលាញ់នោះទេ ជាមួយគ្នានេះ អ្នកត្រូវតែ រក្សាទំនុកចិត្តខ្លួន រស់នៅដោយ ទំនុកចិត្ត។ ឧទាហរណ៍ ៖ -បើអ្នកមិនចូលចិត្តបាល់ទាត់ តែមនុស្សជាទីស្រលាញ់អ្នក ចូលចិត្តវានោះ សូមអ្នកកុំព្យាយាម ធ្វើពុតជាអ្នកគាំទ្ររបស់គេអី តែខណៈនោះ អ្នកគួរតែ ចាប់ផ្តើមសុំឲ្យគាត់ចែករំលែកបទពិសោធន៍ រឿងរ៉ាវពីកីឡាទាំងនោះ មកអ្នក ស្របអ្នកមិនដែលស្គាល់វា ពីមុនមក។ គំនិតល្អមួយទៀតនោះ អ្នកត្រូវស្វែងរក ចំណុចរួម ណាមួយ ដែលអ្នកហើយគេ ចូលចិត្តដូចគ្នា ផ្ទុយទៅវិញ ប្រសិនជាគ្មាននោះ អ្នកគ្រាន់តែបង្ហាញការពិត វាមិនអីទេ។ -ម៉្យាងទៀត បើគេ តែងតែណាត់ជួប មនុស្សស្រីឡួយឆាយ សូមអ្នក កុំសាកល្បងផ្លាស់ប្តូរ អ្វីជាខ្លួនឯង ដើម្បីឲ្យគេចាប់អារម្មណ៍ឡើយ។
- កុំគិតច្រើន ៖ ការនឹកគិតមមៃ ច្រើនហួស ថាតើ គេគិតពីអ្នក ខ្លាំងដូចអ្នកទេនោះ វាក៏អាចបំផ្លាញទំនុកចិត្តរបស់អ្នកបាន មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យអ្នក មានអារម្មណ៍អសុវត្ថិភាព ជាក់ជាមិនខាន។ ស្របជាមួយគ្នានេះ អ្នកកុំខ្វាយខ្វល់ពេក ពីរឿងដែល នឹងកើតឡើង ក្នុងពេលខាងមុខនោះ។
៣.បង្កើតភាពចងចាំ
- សួរសំណួរទាក់ទងនឹងគេ ឲ្យច្រើន ហើយស្តាប់រាល់ការឆ្លើយតបគេ ៖ មនុស្សជាច្រើន តែងបង្ហាញអារម្មណ៍ល្អ ខណៈខ្លួន និយាយពីខ្លួនឯង។ ប្រាកដណាស់ មនុស្សនឹងមានអារម្មណ៍ថា អស្ចារ្យណាស់ រាល់ពេលមាន នរណាម្នាក់ចាប់អារម្មណ៍នឹង គំនិតឫ បទពិសោធន៍ជីវិត ហើយចង់ឲ្យគេចែករំលែកនោះ។ អ្នកគួរតែ សាកសួរគេ ពីទម្លាប់ប្រចាំថ្ងៃ ការពារពេលសម្រាក ឫក៏ ក្រុមតន្ត្រី និងភាពយន្ត ដែលគេចូលចិត្ត ជាដើម។ ត្រូវប្រាកដថា អ្នកក៏បានឆ្មក់លួចចូលសាច់រឿងខ្លួនឯងខ្លះ ជារឿងល្អ ព្រោះការសន្ទនា មិនអាចមានតែម្ខាងបានទេ ម៉្យាងទៀត ត្រូវប្រើការថ្លឹងថ្លែង ជាក់លាក់ មិនត្រូវយល់ស្របរាល់គំនិតរបស់គេទាំំងអស់ទេ។
- កុំលេងសើច ៖ ជឿជាក់ថា មនុស្សជាច្រើន តែងរំពឹងថា ការឡកឡើយ ចែចង់ ជាមួយស្រី ឫប្រុសណាមួយ នោះអាចធ្វើឲ្យ មនុស្សចាប់ចិត្តអ្នកនោះ កាន់តែចាប់អារម្មណ៍នោះ គឺខុសស្រលះហើយ។
- ទុកគម្លាតឲ្យគេ តែមិនត្រូវធូររលុងពេកទេ ៖ កុំផ្ញើសារ ខល ទៅគេញឹកញាប់ ទុកពេលឲ្យគេ ខ្វាយខ្វល់នឹកគិតថា យើងកំពុងធ្វើអ្វីដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]