បញ្ហាអាលែកហ្ស៊ីអាហារច្រើនកើនមានតាំងពីនៅក្មេងម្លេះ ប៉ុន្តែមិនមែនមានន័យថាមនុស្សពេញវ័យដែលកាលនៅពីតូចមិនមានអាលែកហ្ស៊ីនឹងអាហារ ពេលធំឡើងអាចរួចខ្លួននោះទេ។ បញ្ហានេះ អាចកើតមាននៅពេលណាមួយក្នុងជីវិតរបស់យើងបាន។
ទាក់ទងនឹងករណីនេះក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ និងថាមនុស្សពេញវ័យក៏អាចចាប់ផ្ដើមមានបញ្ហាអាលែកហ្ស៊ីនឹងអាហារដែរ បើទោះបីកាលពីដើមឡើងញ៉ាំអាហារទាំងនោះមិនមានបញ្ហាអ្វីក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្ហូបអាហារដែលច្រើនធ្វើឲ្យមានបញ្ហាអាលែកហ្ស៊ីលើមនុស្សពេញវ័យភាគច្រើនរួមមានសណ្ដែកដី ត្រី គ្រឿងសមុទ្រ គ្រាប់ស្វាយចន្ទី គ្រាន់អាល់ម៉ុន និងគ្រាប់វ៉ល់ណាត់ ជាដើម។
បើសិនជាយើងមានបញ្ហាអាលែកហ្ស៊ីនឹងអាហារ យើងត្រូវចៀសវាងអាហារដែលធ្វើឲ្យយើងអាលែកហ្ស៊ីទាំងនោះ។ ប្រតិកម្មអាលែកហ្ស៊ីអាចកើតឡើងភ្លាមៗ ធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងស្ថិតក្នុងភាពអាសន្ន នាំឲ្យប៉ះពាល់សរីរាង្គយើងច្រើនកន្លែង។ សម្រាប់មនុស្សមួយចំនួន សូម្បីតែញ៉ាំអាហារទាំងនោះតិចតួចក៏អាចធ្វើឲ្យមានសញ្ញា និងរោគសញ្ញាដូចជាបញ្ហាប្រព័ន្ធរំលាយអាហារ កន្ទាលត្រអាក ហើមមុខ ឬអាចពិបាកដកដង្ហើម។
ចំណែកអ្នកខ្លះទៀត អាលែកហ្ស៊ីនឹងអាហារអាចគំរាមកំហែងដល់អាយុជីវិតថែមទៀតផង និងត្រូវការការសង្គ្រោះបន្ទាន់។
បើយើងមានប្រតិកម្មនឹងអាហារភ្លាមៗក្រោយញ៉ាំ គួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីបានកំណត់មូលហេតុ និងរោគសញ្ញាច្បាស់លាស់។ ទោះបីជាយើងធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីកម្រិតស្រាលនាពេលកន្លងមក តែប្រតិកម្មអាលែកហ្ស៊ីក្រោយៗទៀតអាចថាធ្ងន់ធ្ងរ។ បើមានបញ្ហាប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរកើតឡើងត្រូវប្រញាប់ទៅមន្ទីរពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]