ខេត្តកំពង់ចាម ៖ ក្តៅៗ មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣៩នាក់ កម្មករ-កម្មការិនី ចំនួន ៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ(៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ម្នាក់ ដែលឆ្លងពី ម្តាយវិជ្ជមានកូវីដ១៩។
អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ ឃុំ/សង្កាត់ និងបងប្អូន កម្មករ-កម្មការិនី និងមិត្តភក្តី ដែលធ្លាប់ប្រាស្រ័យទាក់ទង នឹងអ្នកជំងឺកូវីដ១៩ ដែលមានឈ្មោះ នៅខាងក្រោមនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ ដោយឡែក បងប្អូនដែលមាន ហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ មន្ត្រីសុខាភិបាល៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]