បរទេស៖ កាលពីថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាម បានលេចឡើង ដែលបានក្លាយជាប្រធានបទក្តៅគគុកនៅលើអ៉ីនធឺណែត ត្រូវបានគេរាយការណ៍មកថា តារាម៉ូដែល Kim Kardashian កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយអ្នកយកព័ត៌មាន CNN លោក Van Jones ដោយត្រូវបានដឹងថាអ្នកទាំងពីរបានស្គាល់គ្នាយូរមកហើយ។

យោងទៅតាមប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលពួកគេទាំងពីរ កំពុងតែមានភាពស្និទ្ធស្នាលនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ អ្នកគាំទ្រគិតថាមិត្តភាពរបស់ពួកគេប្រហែលជាប្រែទៅជារ៉ូមែនទិកក្នុងកំឡុងអ្នកទាំងពីរ ធ្វើការខាងច្បាប់រយៈពេលបួនឆ្នាំ ជាមួយអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅ Oakland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាប្រភពដែលជិតស្និទ្ធនឹងអ្នកម្តាយកូន ៤រូបនេះ កំពុងតែបង្ហាញពីការសង្ស័យចំពោះស្នេហាដោយនិយាយថាអ្នកទាំង ២ មាន ដោយបានលើកឡើងថា ទំនាក់ទំនង Kim និង Van គ្រាន់តែជាក្រុមការងារជាមួយគ្នាតែប៉ុណ្ណោះ ដោយមានចំណូលចិត្ត ចំណាប់អារម្មណ៍រួមគ្នាក្នុងការកែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ វាគ្មានអ្វីឡើយលើសពីនេះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Van Jones
Van Jones និង​ Kim

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]