បរទេស៖ កាលពីពេលថ្មីនេះៗនៅក្នុងការប្រគុំតន្រ្តី តារាចម្រៀងដ៏ល្បី Selena Gomez បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈការបង្ហាញមុខមាត់ថ្មី ជាមួយនឹងការផ្លាស់ប្តូរពណ៌ផ្លាកទីនបែកប្រាក់ យ៉ាងលេចធ្លោបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកនៅលើបណ្តាញសង្គមព្រោះនេះជាលើកទី ១ ហើយដែលតារាស្រីរូបនេះ លេងស្ទីលម៉ូដសក់ដ៏ឆើតឆាយបែបនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ ការផ្លាស់ប្តូរពណ៌សក់នេះ បានធ្វើឲ្យតារាស្រីរូបនេះកាន់តែលេចធ្លោឡើងមួយកម្រិតទៀត បន្ទាប់ពីរូបនាងមិនដែរលេងស្ទាយ៍បែបនេះដោយស្មោះស្ម័គ្រ ជាច្រើនឆ្នាំជាមួយនឹងសក់ពណ៌ត្នោតខ្មៅ។ អ្នកនិយមលេងអ៊ីនធឺណិតបានលាន់មាត់ថា Selena ស្អាតដូចទេពធីតា(Disney Princess) ពេលឃើញសក់របស់ Selena ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាមានការសរសើរជាច្រើន ក៏ដោយក្រៅពីនេះ អ្វីដែលមិនគួរឱ្យជឿ អ្នកនិយមលេងអ៊ីនធឺណេតអគតិមួយចំនួនបាន សម្តៅម្តងហើយម្តងទៀត ដល់ឈ្មោះ Hailey Baldwin គូស្នេហ៍ Justin Bieber ព្រោះHailey ធ្លាប់បានដាក់ពណ៌សក់បែបនេះ។ មនុស្សទាំងនេះបានជឿជាក់ថា Selena កំពុងព្យាយាមយកតម្រាប់តាម Hailey ដើម្បីមានឱកាស យកឈ្នះនិងបានJustinត្រឡប់មកវិញ ។ ផ្ទុយទៅវិញអ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិថាពេលនេះ Selena មានភាពចាស់ជ្រុល បើប្រៀបធៀបទៅនឹងក្មេងប្រុសដែលមិនទាន់ពេញវ័យ Justin។

ទោះបីជារឿងរ៉ាវស្នេហារបស់ Selena និង Justin ជាអតីតកាលក៏ដោយ ក៏Justin និងភរិយានៅតែត្រូវបានគេលើកឡើងទាំងមិនសមហេតុផល នៅក្នុងអត្ថបទទាក់ទងនឹង Selenaជារឿយៗ៕

សូមទស្សនារូបភាពខាងក្រោម៖

selena
selena
Selena
Selena
Justin និង Hailey
Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]