រាជធានីភ្នំពេញ ៖ ចាប់តាំងពី កម្ពុជាមានវត្តមានជំងឺកូវីដ១៩ មក មហាជនសង្កេតឃើញ នារីម្នាក់នេះ តែងតែចូលរួម រាល់សកម្មភាព ក្នុងន័យ រារាំងទប់ស្កាត់ ការរីករាលដាលឆ្លង នោះគឺ លោកជំទាវ ពេជ ចន្ទមុន្នី ភរិយារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
ពិតណាស់ លោកជំទាវ មិនត្រឹមតែ ជាអ្នកគ្រប់គ្រង ចាត់ចែង ពិនិត្យ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោឡើយ តែលោកជំទាវ ក៏បានដើរតួ យ៉ាងសំខាន់ ជាអ្នកដឹកនាំ នារីភេទមួយ ដែលពោរពេញ ដោយក្តីសណ្តោសមេត្តា និងគិតគូរដិតដល់បំផុត ដល់ក្រុមគ្រូពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ពេលថ្មីៗនេះ គ្រូពេទ្យចំនួន ៣នាក់ ក្នុងចំណោមក្រុមគ្រូពេទ្យជាច្រើនរបស់សម្តេចតេជោ បាននិយាយរៀបរាប់ ទាំងអារម្មណ៍រំជួលចិត្ត ទម្លាយពី ឫសគល់នៃភាពរឹងមាំ របស់ក្រុមគ្រូពេទ្យ គឺដោយសារតែមាន ការដឹកនាំ និងលះបង់អស់ពីបេះដូង របស់ លោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែ ផ្តល់ជាកម្លាំងចិត្ត បណ្តុះស្មារតី និង ឆន្ទះយ៉ាងមុះមុត ក្នុងការបេ្តជ្ញាប្រយុទ្ធប្រឆាំងនឹង ជំងឹកូវីដ១៩ លើសពីនេះទៅទៀត លោកជំទាវ តែងខ្វាយខ្វល់ពីសុខទុក្ខ ការស្នាក់នៅ រួមបញ្ជូលទាំង ការគិតគូរចំណីហូបចុក របស់គ្រូពេទ្យ ជាពិសេសគឺ ជនជាតិឥស្លាម។
នេះបានបង្ហាញឲ្យឃើញថា លោកជំទាវ ពិតជា សាកសមនឹងកត្តិយសខ្លាំងណាស់ មិនមែនត្រឹមតែ ក្រុមគ្រូពេទ្យស្ម័គ្រទេ ដែលសម្លឹងមើលឃើញ ពីទំហំលះបង់នេះ សូម្បីតែ ប្រជាជនសាមញ្ញធម្មតា ក៏អាចឃើញមិនខុសគ្នាដែរ ហេតុនេះហើយ ទើបប្រជាប្រិយភាព របស់លោកជំទាវ កាន់តែរីកធំទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]