ថៃ៖ បន្ទាប់ពីមានពត៌មានបានរាយការណ៍ថា តារាសិល្បៈប្រុសលោក Pongnawat បានឆ្លងនូវជំងឺកូវីដ១៩ ហើយត្រូវធ្វើការសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកូវីដ១៩នេះឱ្យបានជាសះស្បើយទើបអាចត្រឡប់មកផ្ទះវិញបាន។
ជាក់ស្ដែងក្នុងថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ នេះ មានសេចក្ដីរាយការណ៍ក្នុងស្រុកមួយបាន រាយការណ៍ ពាក់ព័ន្ធនឹង ស្ថានភាពលោក Pongnawat ដោយដំណឹងនេះគឺពិតជាត្រេកអរខ្លាំងណាស់ ព្រោះក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យលោកចេញពីមន្ទីរពេទ្យ ដើម្បី ត្រឡប់មកផ្ទះវិញដោយសារតែលោកបានជាសះស្បើយពីជំងឺកូវីដ១៩ ដោយជោគជ័យ បន្ទាប់ពីលោកបានសម្រាកព្យាបាលជាមួយជំងឺមួយនេះអស់រយៈពេលជាច្រើនសប្ដាហ៍រួចមក ។
ដំណឹងមួយនេះបានធ្វើឱ្យមហាជនមិនតិចនាក់នោះទេ មានសេចក្ដីត្រេកអរ និងរំភើបចិត្តជំនួស ដោយ លោកមានសុវត្តិភាព និងបានចូលមកបម្រើអារម្មណ៍ក្នុងវិស័យសិល្បៈសម្រាប់អ្នករាលគ្នាបន្តទៀត៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]