សុខភាព: មនុស្សម្នាក់ៗដែលកើតមកផែនដី ទោះបីជាស្គមក្តី ធាត់ក្តីតែងតែមានលក្ខណ:ពិសេសខុសគ្នាៗ។ ប៉ុន្តែភាពស្រស់ស្អាតរបស់ស្ត្រីម្នាក់ៗមានលក្ខណៈទូលំទូលាយ ដោយរាប់ចាប់ពីផ្ទៃមុខរហូតដល់ផ្នែកផ្សេងៗនៃរាងកាយផងដែរ។

យ៉ាងណាមិញ ការដែលមានត្រគាកធំក៏ជាគុណសម្បត្តិមួយនៃភាពស្រស់ស្អាតរបស់ស្ត្រីនីមួយៗដែលគួរតែមាន។ ហើយការដែលមានត្រគាកធំ និងស្អាតបែបធម្មជាតិនោះ ក៏ជាក្តីស្រមៃ និងបំណងរបស់ស្រ្តីមួយចំនួនដែលចង់ទទួលបានវា ជាជាងការប្រើខោប៉ូវត្រគាក ឬក៏ទៅកែសម្រស់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង

ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីទទួលបាន ត្រគាកធំជាងមុន និងស្រស់ស្អាតតាមបែបធម្មជាតិ។ តោះមកសាកអនុវត្តនូវរបបអាហារ និងវិធីងាយៗមួយចំនួនដូចខាងក្រោម÷

១/.បរិភោគអាហារដែលសម្បូរប្រូតេអុីនសម្រាប់ជំនួយដល់ត្រគាក:

រូបភាពតំណាង

ការទទួលទានបរិមាណប្រូតេអុីនគ្រប់គ្រាន់នឹងអាចជួយដល់ត្រគាករបស់អ្នក។ អ្នកគួរចងចាំថាប្រូតេអុីនគឺជាអ្នកសាង សង់រាងកាយមួយដ៏សំខាន់។ ដូច្នេះអ្នកគួរបរិភោគអាហារដែលសំបូរទៅដោយជាតិប្រូតេអុីនរួមមាន៖ ស៊ុត ទឹកដោះគោ យ៉ាអួ អាហារមានជាតិខ្លាញ់ទាប ត្រី ទឹកដោះគោស្រស់ ទ្រូងមាន់។ល។

២/. បរិភោគអាហារដែលសម្បូរដោយជាតិកាបូអ៊ីដ្រាត:

រូបភាពតំណាង

ជាក់ស្តែងអ្នកមិនអាចធ្វើបានដោយគ្មានជាតិកាបូអ៊ីដ្រាតទេហើយកាន់តែត្រូវការវាខ្លាំងពីយើងនិយាយដល់រឿងការសាច់ពង្រឹងសាច់ដុំ(ត្រគាក)។ ការបរិភោគអាហារដែលសម្បូរដោយជាតិកាបូអ៊ីដ្រាត នឹងជួយផ្តល់ឱ្យអ្នកនូវកម្លាំងនិងជួយបង្កើនត្រគាកនិងគូទ។ ទាំងនេះគឺជាប្រភពអាហារល្អៗ ដែលសម្បូរកាបូអ៊ីដ្រាត៖ បន្លែបៃតង ផ្លែឈើ អង្ករសំរូប ពោតស្រូវសាលី គ្រាប់ធញ្ញជាតិ នំបុ័ងស្រូវ។ល។

៣/.បរិភោគអាហារដែលមានជាតិខ្លាញ់មិនឆ្អែត:

រូបភាពតំណាង

សូមចាំថា មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ដល់សុខភាពទេ។ ប៉ុន្តែអ្នកដឹងទេថាសាច់ដុំរលោងរបស់អ្នកត្រូវបានគ្របដោយស្រទាប់ខ្លាញ់។ ដើម្បីទទួលបានគូទធំនិងរាងស្អាត អ្នកត្រូវទទួលទានខ្លាញ់ដែលមិនឆ្អែត (ខ្លាញ់ល្អ)ដែលអាចជួយដល់សុខភាព និងលំហាត់ប្រាណរបស់អ្នក ។

៤/.ការធ្វើលំហាត់ប្រាណ(ទាំងនៅផ្ទះ ឬនៅកន្លែងហាត់ប្រាណ):

រូបភាពតំណាង

ការធ្វើលំហាត់ប្រាណដែលត្រឹមត្រូវ និងសមស្របវានឹងជួយជំនួយឲ្យអ្នកមានត្រគាកដែលស្អាត និងធំ ជាពិសេសសារពាង្គកាយអ្នកនឹងរឹងមាំ ពោរពេញថាមពល និងមាំមួន ដែលនឹងជួយជម្រុញឲ្យអ្នកទទួលបាននូវរាងដ៏ស្រស់ស្អាតតាមបែបធម្មជាតិ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]