ទទួលស្គាល់ថាភាគច្រើននៃមនុស្សប្រុស គឺតែងចូលចិត្តទាក់ទងស្រីក្រៅពីសង្សារ ឬសង្សាររបស់ខ្លួន ដោយមានទាំងអ្នកខ្លះវិញ ទាក់ទងស្រីច្រើនរាប់មិនក្នុងពេលតែមួយ ប៉ុន្តែមិនមនុស្សប្រុសទាំងអស់សុទ្ធតែបែបនេះទេ គឺតាមមនុស្សតែប៉ុណ្ណោះ។

ជាការពិតណាស់ រហូតមកដល់ពេលនេះ បុរសមួយចំនួននៅតែគិតថាលួចលាក់មានស្រីផ្សេង គឺជារឿងធម្មតាទៅវិញ ទាំងដែលនេះគឺរឿងអំពើផិតក្បត់ ដែលមិនគួរកើតមានសោះឡើយ ប៉ុន្តែពេលខ្លះក៏អាចមានរឿងរ៉ាវផ្សេងទៀត ដែលនៅពីក្រោយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមការសង្កេតកន្លងមក ទោះបីមនុស្សប្រុសខ្លះមើលទៅត្រឹមត្រូវ ប្រឹងប្រែងធ្វើការ រកលុយ និងចេះខ្វល់ខ្វាយពី សង្សារ ឬប្រពន្ធមែន ក៏នៅតែឆ្លៀតមានលួចលាក់ស្រីនៅខាងក្រៅដែរ ដោយផ្នែកតាមមូលហេតុមួយចំនួន។

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

មូលហេតុមួយចំនួនដែលមនុស្សប្រុសចូលចិត្តមានស្រីក្រៅ៖ 

១. ជាធម្មជាតិរបស់ប្រុសមួយចំនួន

មនុស្សប្រុសភាគច្រើន គឺមានចរិតធម្មជាតិ ចូលទាក់ទងស្រីផ្សេង និយាយរួមទៅសាវ៉ាតែម្តង ឲ្យតែឃើញស្អាតគឺស្រលាញ់ភ្លែត ដោយមិនខ្វល់ថាខ្លួនឯងកំពុងតែជិះទូកពីរក្នុងពេលតែមួយនោះទេ។

រូបតំណាង

២.ផ្តោតលើរូបរាងខាងក្រៅ

ចំពោះមនុស្សប្រុសខ្លះវិញ គឺស្រលាញ់មនុស្សស្រី ផ្តោតទៅលើតែរូបរាងខាងក្រៅប៉ុណ្ណោះ ប្រសិនជានារីដែលគេកំពុងតែទាក់ទងនោះ បាក់សម្រស់ ឬលែងស្អាតដូចមុន គេនឹងលួចលាក់មានថ្មី ឬក៏អាចដល់ថ្នាក់ចែកផ្លូវនឹងគ្នាទៀតផង។

រូបតំណាង

៣.មនុស្សប្រុសមិនចូលចិត្តមនុស្សស្រីដែលមានរឿងច្រើននោះទេ

ជឿថាមនុស្សប្រុសភាគច្រើនមិនចូលចិត្តមនុស្សស្រី ដែលរអ៊ូរទាំច្រើនហួសហេតុ ប្រច័ណ្ឌ និងហួងហែងជ្រុល ខុសទំនង ដែលនេះអាចជាមូលហេតុដែលអាចធ្វើឲ្យពួកគេ មានអារម្មណ៍ធុញទ្រាន់ និងអាចដល់ថ្នាក់ស្វែងរកនារីផ្សេងដែលមាន ផ្តល់សិទ្ធសេរីភាពដល់គេខ្លះ។

រូបតំណាង

៤. ខ្វះការយកចិត្តទុកដាក់ពីដៃគូ

ពេលខ្លះមនុស្សប្រុសក៏ចេះអន់ចិត្តដែរ នៅពេលខ្លួនខ្វះការយកទុកដាក់ពីសំណាក់ដៃគូនោះ ដែលយូរៗ ទៅជាអាចធ្វើឲ្យរូបគេគិតថាខ្លួនគ្មានតម្លៃក្នុងកែវភ្នែកស្រីដែលខ្លួនឯងស្រលាញ់ ដែលនេះជាការជម្រុញឲ្យរូបគេស្វែងរកនារីដទៃផ្សេង ដែលមានការយកចិត្តទុកដាក់ចំពោះរូបគេវិញ។

រូបតំណាង

៥. មិនចុះសម្រុងនឹងគ្នា

មិនប្រាកដថាឲ្យតែអ្នកស្រលាញ់គ្នា តែងតែងចុះសម្រុងជាមួយគ្នានោះទេ នៅពេលខ្លះប្រសិនជាស្រលាញ់គ្នា ជួបតែរឿងរកាំរកូសនោះ ដោយសារតែចង់ឈ្នះរឿងខ្លួននោះ ភាគីខាងបុរសភាគច្រើនអាចនឹង ក្បត់ខាងស្រីមុន ឬឈានដល់ការដោះដៃតែម្តង ប្រសិនជាគេមានជម្រើសច្រើន។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]