យល់ដឹង៖នៅក្នុងផ្ទះរបស់យើង មិនថានៅកន្លែងណា ទីណា ទំរងទីធ្លាផ្ទះបែបណា បើសិនជាមានសួនច្បារ នៅជំវិញផ្ទះប្រាកដណាស់និងធ្វើឱ្យមានបរិយាកាសស្រស់បំព្រង និងពិតជាគួរឱ្យចង់រស់នៅ។ ប៉ុន្តែសួនច្បារទាំងអស់នោះអាចស្រស់ស្អាតទៅបានគឺអាស្រ័យទៅនិងការចេះរៀបចំ និងរើសទីតាំងណាមួយ ឱ្យសមស្របទៅនិង ទីកន្លែងដែលស័ក្តិសមបំផុត នៅក្នុងទីកន្លែងនោះ ។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកមើល និងរៀនពីរបៀបការធ្វើសួនក្នុងផ្ទះ ដែលមើលទៅស្រស់ស្អាត និងចំណាយលុយតិច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ រៀបចំទីធ្លាក្បែរផ្ទះ រួចរៀបចំដាំស្មៅ បន្ទាប់មកដាំដើមឈើតូចៗ ជាជួរៈ

រូបតំណាង

ចំណុចនេះគឺ ប្រសិនបើផ្ទះរបស់លោកអ្នកមានស្មៅច្រើន ហើយស្ដុកនោះ អ្នកគួរតែចាប់ផ្ដើម ជាមួយនិងការសម្អាត ដោយគ្រាន់តែកាតស្មៅនៅជំវីញផ្ទះរបស់អ្នកនោះ ឱ្យខ្លី ព្រមទាំងប្រមូលស្លឹកឈើនិងស្មៅងាប់ៗចេញ ហើយចាប់ផ្ដើមរកដើមឈើតូចៗទាបៗ យកមកដាំ ជាជួរឱ្យមើលទៅសាកសមនិងទីកន្លែង ។ធ្វើការស្រោចទឹកវាឱ្យស្រស់បំព្រង នោះអ្នកនិងមានអារម្មណ៍ថាស្រស់ស្រាយ និងមានបរិយាកាសបរិសុទ្ធក្នុងទីធ្លាផ្ទះរបស់អ្នក ។

២. សួនច្បារដែលជាសួនបន្លែរអាចញុំាបានៈ

រូបតំណាង

ទោះបីជាមានទីកន្លែងតូចក៏ដោយក៏យើងនៅតែអាចបង្កើតសួនច្បារខ្នាតតូច ដែលពោរពេញទៅដោយរុក្ខជាតិដែលអាចបរិភោគបាន ដោយយើងគ្រាន់តែមានថូ ឬ ក៏ការជីកដាំនូវរុក្ខជាតិតូចៗដូចជាប្រភេទដើមជី ស្ពៃ ផ្សេងៗ និងបន្លែហូបផ្លែ មានត្រប់ ម្ទេស ប៉េងបោះ ជាដើម ។នេះពិតណាស់មិនត្រិមតែជាអត្តប្រយោជន៍សម្រាប់ការហូបចុកប្រចាំថ្ងៃ ប៉ុន្តែវាក៏បានធ្វើឱ្យមានភាពស្រស់បំព្រង នៅជំវិញផ្ទះផងដែរ។

៣. សួនច្បារសាមញ្ញនៅច្រកចូលផ្ទះ

រូបតំណាង

ប្រសិនបើអ្នកគ្មានកន្លែងសួនច្បារយ៉ាងពិតប្រាកដទេនោះ ប៉ុន្តែអ្នកចង់បន្ថែមពណ៌បៃតងនិងបរិយាកាសស្រស់ស្រាយដល់បរិវេណផ្ទះរបស់អ្នកនោះ គឹគ្រាន់តែដាំរុក្ខជាតិផ្កា ឬរុក្ខជាតិហុងសុ៊យផ្សេងៗនៅច្រកចូលមុខផ្ទះរបស់អ្នក គឺគ្រប់គ្រាន់ហើយ ព្រោះដោយគ្រាន់តែអ្នកដើរចូលក្នុងផ្ទះឆ្លងកាត់រុក្ខជាតិពណ៌បៃតងនោះហើយ ក៏មានអារម្មណ៍ស្រស់ស្រាយបានដែរ។

៤. រកដើមផ្លាពណ៌ស្រស់ៗដាំៈ

រូបតំណាង

ដើម្បីបន្ថែមពណ៌នៅក្នុងសួនច្បាររបស់អ្នកឱ្យកាន់តែមើលទៅស្រស់បំព្រង និងមានភាពស្រស់ស្អាត ជាមួយនិងពណ៌ដ៏ភ្លឺចែងចាំងនៅក្នុងសួនដែលសាមញធម្មតា នោះអ្នកគ្រាន់តែរកដើបផ្កាណាដែលមានពណ៌ស្រស់ឆើត យកមកដាំនោះអ្នកនិងមានអារម្មណ៍មួយថាបរិយាកាសនៅជុំវិញខ្លួនគឺពិតជាស្រស់ថ្លាខ្លាំងណាស់៕

  Join Us ៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]