រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ មេសា ២០២១ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវ សេចក្តីសម្រេចថ្មី ដោយបានកំណត់ភូមិសាស្ត្រ រាជធានីភ្នំពេញ ជា ៣តំបន់ គឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
ទន្ទឹមនឹងនេះ ចំពោះតំបន់ក្រហម រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំណែក តំបន់លឿងទុំវិញ គឺអនុញ្ញាតឲ្យបើកដំណើរការ ការលក់ដូរ ជាលក្ខណៈវេចខ្ចប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិច ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះ សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធ នឹងអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុងតំបន់លឿង នោះគឺត្រូវអនុវត្តដូចតទៅ
- គ្រប់អាជីវកម្មម្ហូបអាហារ ទាំងអស់ ត្រូវតែលក់ដូរជា លក្ខណៈវេចខ្ចប់ដាច់ខាត មិនត្រូវឲ្យភ្ញៀវចូលទទួលទានក្នុងហាងឡើយ ដែលនេះនឹងអនុវត្តរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៥ ឧសភា ២០២១។
- សកម្មភាពការងារ ការបើកដំណើរការអាជីវកម្ម ត្រូវតែ អនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់
- រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវចុះពិនិត្យ តាមបណ្តាគោលដៅ អាជីវកម្មអាហារគ្រប់ប្រភេទ ក្នុង តំបន់លឿង ក្នុងករណីរកឃើញ មិនអនុវត្តតាម សេចក្តីណែនាំនោះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានករណីលើកលែង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]