ថៃ៖ យោងទៅតាមសារព័ត៌មាន​ នាព្រឹកថ្ងៃទី ៣០ ខែមេសា បានរាយការណ៍មកថា តារាកំប្លែងល្បី  Kom Chauncheun រូបលោកបានទទួលមរណភាពក្នុងអាយុ ៦៣ ឆ្នាំ ដោយសារកូវីដ ១៩។

ទោះបីមានការខិតខំប្រឹងប្រែង ពីសំណាក់លោកគ្រូពេទ្យ ព្យាបាលយ៉ាងដិតដល់យ៉ាងណាក្តី ក្នុងបន្ទប់ ICU ដោយសារទ្រាំទ្រនឹងការវាយលុកខ្លាំងពីជំងឺលែងបានតទៀត ទើបលាចាកលោកទៅ នេះបើតាមសម្តីរបស់កូនស្រីរបស់តារាកំប្លែងរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងការបាត់បង់រូបលោក បានធ្វើសំណាក់មហាជន ក៏ដូចជាហ្វេនៗ មានការស្តាយស្រណោះ ព្រោះតារាកំប្លែងរូបនេះ បានសាងស្នាដៃរាប់មិនអស់ ក្នុងរង្វង់សិល្បៈ ក្នុងរយៈច្រើនឆ្នាំចុងក្រោយនេះ ក៏ដូចជាធនធានដ៏ល្អ ក៏ដូចជាតារាដ៏គម្រូនៅក្នុងសង្គមជាតិ ក៏ដូចជាគ្រួសារ ៕

សូមផ្ញើរសាររំលែកទុក្ខទៅកាន់គ្រួសារនៃសពផង!

សូមរង់ចាំទស្សនារូបភាពខាងក្រោម៖

Kom Chauncheun
Kom Chauncheun
Kom Chauncheun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]