កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខមួយនៅថ្ងៃទី ២៩ ខែមេសា ពី Page Six បាននិយាយថា ក្រុមចម្រៀងបុរសសកល BTS និង តារាចម្រៀងកាណាដា Justin Bieber ប្រហែលជាកំពុងធ្វើការលើការសហការជាមួយគ្នា។
ប្រភពមួយបានរាយការណ៍ប្រាប់ Page Six បានបន្តទៀតថា ពួកគេកំពុងចំណាយពេលសម្រាប់លើបញ្ហាមួយនេះ ហើយនឹងធ្វើឱ្យប្រាកដថាវាត្រឹមត្រូវ មុខនឹងចេញផ្សាយ។ វាត្រូវបានគេប៉ាន់ស្មានផងដែរថាកិច្ចសហការថ្មីនេះអាចជាផ្នែកមួយនៃកំណែប្រភេទថ្មី នៃបទ «Justice» របស់ Justin Bieber ដែលត្រូវបានចេញផ្សាយកាលពីខែមីនាឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះវាត្រូវបានគេជឿជាក់ថាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន HYBE Labels និងក្រុមហ៊ុន Ithaca Holdings បានបើកចំហរផ្លូវសម្រាប់ឱកាសសហការថ្មីៗ របស់សិល្បៈរបស់ខ្លួន សម្រាប់ ក្រុមចម្រៀង BTS Justin Bieber ក៏ដូចជាតារាដទៃទៀតដូចជា Ariana Grande Demi Lovato និង J Balvin ជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]